Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
គ្រប់គ្រង
2019-09-05 09:08

គោលបំណងនៃការធ្វើផែនការមានសារៈសំខាន់ដូចជា ៖

  • ផែនការជួយតំរង់ទិសដៅដល់អង្គភាពអោយធ្វើសកម្មភាពការងារបានត្រឹមត្រូវ ។
  • ផែនការជាមធ្យោបាយមួយសម្រាប់ប្រឈមមុខ ដោះស្រាយតំរូវការ ឬបញ្ហាទាំងឡាយដែល​ឆ្លើយ​តបទៅនឹងសំណូមពររបស់សង្គម ។
  • ផែនការជាការងារចាំបាច់​ ដើម្បីសម្រេចបាននូវគោលដៅរបស់អង្គភាព អង្គការ​ចាត់តាំង​ណាមួយ ។
  • ផែនការធ្វើអោយអង្គភាពវិវត្តន៍ទៅមុខតាមទិសដៅដែលបានឯកភាពគ្នា ។
  • ផែនការជួយអោយអ្នកដឹកនាំ ដើម្បីធ្វើការសម្រេចចិត្តលើការបែងចែក​ធនធានទាំងឡាយ​ដូចជា ៖​ បុគ្គលិក សំភារៈបរិក្ខារ និងថវិការ ។ គោលបំណងរបស់អង្គភាព គឺធ្វើអោយការប្រើ​ប្រាស់​ធនធានទាំងនោះមានភាពប្រសើរបំផុត ដើម្បីបង្កើនបរិមាណផលិតភាព និងប្រសិទ្ធិ​ភាព​ការងារក្នុងអង្គភាព ។
  • ផែនការជួយទូទាត់ភាពមិនច្បាស់លាស់ ផែនការជួយធ្វើអោយកំរិតខ្ជះខ្ជាយ និងកំរិតគ្រោះថ្នាក់​ថយចុះមកក្នុងកំរិតអប្បបរិមា ។
  • ផែនការបង្កើតជានិយាមឬរបបកំណត់ (Standard) ដើម្បីសំរួលដល់ការត្រួតពិនិត្យរបស់អ្នកគ្រប់គ្រងទៀតផង។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login