ដើម្បីឆ្លើយតបទៅនឹងសំណូមពរ ដែលតម្រូវឱ្យមានររៀបចំសាលាបណ្តុះបណ្តាលវិជ្ជាជីវៈចម្រុះឱ្យបានទូលំទូលាយ និងច្រើនកន្លែង និងទាក់ទាញវិនិយោគទុន ក៏ដូចជាបំផុសឱ្យអ្នកមានលទ្ធភាពដើម្បីបង្កើតជាឧស្សាហកម្មធនតូច និងមធ្យម ដើម្បីកែច្នៃកសិផលដែអាចនាំចេញទៅទីផ្សារអន្តរជាតិ ក្រសួងបានដំណើរការ៖
- មានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈស្ថិតក្រោមឱវាទផ្ទាល់ មានចំនួន៣៩ក្នុងនោះវិទ្យាស្ថានពហុបច្ចេកទេស/វិទ្យាស្ថានបច្ចេកទេសចំនួន ១១ (៥ជាមជ្ឃមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈភូមិភាគ រួមមាននៅខេត្តតាកែ កំពត សៀមរាប បាត់ដំបង និងស្វាយរៀង) ស្ថិតនៅតាមបណ្តារាជធានី ខេត្តទាំង ២៥។
- បានបើកវគ្គអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរូបភាពនៅនឹងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផង ការបណ្តុះបណ្តាលចល័តដល់សហគមន៍ ប្រជាពលរដ្ឋផល និងរួមទាំងបញ្ជូនសក្ខាកាមទៅសិក្សាផ្ទាល់ជាមួយសហគ្រាស និងតាមរោងជាងនានា។