គុណសម្បត្តិ និង គុណវិបត្តិ នៃរចនាសម្ព័ន្ធចាត់តាំងតាមខ្សែរយៈផ្ទាល់និងប្រយោល មានដូចតទៅ ៖
+ គុណសម្បត្តិ ៖
- អ្នកប្រតិបត្តិនៅតែស្ថិតក្រោមការគ្រប់គ្រងតាមខ្សែរយៈផ្ទាល់ដដែល
- អ្នកគ្រប់គ្រងទទួលបាននូវការជួយឧបត្ថម្ភជាច្រើនពីស្ថាប័នដែលជាសេនាធិការ
- ជួយធ្វើអោយការចាត់ចែងរបស់អ្នកគ្រប់គ្រងដែលមិនអាចមានសមត្ថភាព ឯកទេសគ្រប់គ្រាន់ក្នុងការបញ្ជាទៅជាមានប្រសិទ្ធិភាព។
+ គុណវិបត្តិ ៖
- អាចមានការប៉ះទង្គិចក្នុងរឿងតែមួយរវាងរចនាសម្ព័ន្ធចាត់តាំងតាមខ្សែរយៈផ្ទាល់ និងស្ថាប័នដែលជាសេនាធិការ
- ទំនាស់អាចកើតមានឡើងដោយសារក្រុមអ្នកឯកទេស ជាសេនាធិការចង់ជះអំណាចខ្លាំងពេកទៅលើអ្នកត្រួតត្រាតាមខ្សែរយៈផ្ទាល់
- ក្រុមអ្នកឯកទេសដែលជាសេនាធិការអាចនិងត្រូវបានផ្នែកគ្រប់គ្រងតាមខ្សែរយៈផ្ទាល់ស្តីបន្ទោសដោយសារគេយកសេចក្តីស្នើរ ឬយោបល់របស់ខ្លួនទៅអនុវត្តមិនបានជោគជ័យ។