Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថា រ៉ែ ?

២. ចូរនិយាយពីកំណកំណើតរ៉ែ ។

៣. ដូចម្តេចដែលហៅថា បាតុភូតសូរ្យគ្រាស និងចន្ទគ្រាស ?

៤.​ហេតុអ្វីបានជាបាតុភូតនេះមិនកើតឡើងជាំរៀងរាល់ខែ ?

៥. តើភពនៅក្នុងប្រព័ន្ធព្រះអាទិត្យមានចំនួនប៉ុន្មាន ? អ្វីខ្លះ ?      

ចម្លើយ

១. ដែលហៅថា រ៉ែគឺជារូបធាតុអសរីរាង្គមានសភាពរឹងមានសមាសធាតុគីមីជាក់លាក់ ដែលកើតឡើងដោយធម្មជាតិនៅក្នុងសម្បកផែនដី ។

២. និយាយពីកំណកំណើតរ៉ែៈ

  • រ៉ែបានពីម៉ាក់ម៉ានិងកំអែភ្នំភ្លើងៈ រ៉ែភាគច្រើនកើតពីម៉ាក់ម៉ា និងកំអែភ្នំភ្លើង ដោយរ៉ែកកើតឡើងពីម៉ាក់ម៉ាក្តៅ ហើយចុះត្រជាក់នៅក្នុងជម្រៅផែនដី ឬកើតឡើងពីកំអែភ្នំភ្លើងកករឹង លើផ្ទៃផែនដី ។
  • រ៉ែបានពីសូលុយស្យុងៈ សូលុយស្យុងគឺជាល្បាយនៃសារធាតុមួយដែលរលាយនៅក្នុងសារធាតុមួយផ្សេងទៀត ។ នៅពេលដែលអង្គធាតុនិងសមាសធាតុ ដែលរលាយ​នៅក្នុងទឹកចេញជាសូលុយស្យុងមួយ កំនក្រាមបានកើតឡើង ។ រ៉ែមួយចំនួនកើតឡើងពីរំហួតនៃសូលុយស្យុង ដូចជាពំនូករ៉ែហាលីតកើតឡើងរាប់លានឆ្នាំនៅពេលដែល មានរំហួតនៃសមុទ្រចាស់ៗ .ល. ។
  • រ៉ែបានពីសិលាប្រែកំណើតៈ ពេលមានការផ្លាស់ប្តូរសម្ពាធសីតុណ្ហភាព សិលានិងទទួលរងនូវលំនាំប្រែកំណើតហើយសិលាដែលកកើតឡើងក្នុងសិលានោះរួមមាន កាល់ស៊ីត ហ្កាណេត ក្រាភីត ហេម៉ាទីត.... ។

៣. ដែលហៅថា បាតុភូត សូរ្យគ្រាស គឺជាបាតុភូតដែលកើតឡើងនៅពេលដែលព្រះច័ន្ធ ស្ថិតនៅចន្លោះរវាងព្រះអាទិត្យនិងផែនដី នៅពេលនោះគឺស្រមោលរបស់ព្រះចន្ទបានគ្របដណ្តប់ត្រង់ផ្នែកណាមួយនៃ ផ្ទៃផែនដីក្នុងរយៈពេលខ្លីដោយសារតែព្រះចន្ទមានទំហំតូចជាងភពផែនដី ។ ហើយចំពោះបាតុភូតចន្ទគ្រាសគឺជាបាតុភូតដែលភពផែនដីស្ថិតនៅចន្លោះរវាងព្រះអាទិត្យនិងព្រះចន្ទ ពេលនោះស្រមោលរបស់ផែនដីបានគ្របសណ្តប់យ៉ាងសន្សឹមៗលើផ្ទៃព្រះចន្ទទាំងមូល ដោយសារផែនដីមានទំហំធំជាងព្រះចន្ទ ។

៤. បានជាបាតុភូតនេះមិនកើតឡើងជារៀងរាល់ខែព្រោះគន្លងរបស់ព្រះចន្ទជុំវិញផែនដី ទ្រេតក្នុងកម្រិតប្រហែលជា៥ដឺក្រេពីគន្លងបង្កើតដោយផែនដីជុំវិញព្រះអាទិត្យ ។ ដោយសារការទ្រេតនេះ សមល្មមគ្រប់គ្រាន់ឲ្យទីតាំងព្រះចន្ទចេញពីស្រមោលរបស់ផែនដីនៅពេលខែពេញវង់ និងភពផែនដីចេញពីស្រមោលរបស់ព្រះចន្ទនៅពេលខែដាច់ ។

៥. ភពនៅក្នុងប្រព័ន្ធព្រះអាទិត្យមានចំនួនប្រាំបី មានដូចជា ភពពុធ ភពសុក្រ ភពផែនដី ភពអង្គារ ភពព្រហស្បតិ៍ ភពសៅរ៏ ភពអ៊ុយរ៉ានុស និងភពណឹបទូន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login