សំនួរ
១. ចូរប្រៀបធៀប ADN និង ARNm ។
២. ចូរពណ៌នា នាទី ADN , ARNm , ARNt , ARNr ក្នុងចលនាសំយោគប្រូតេអ៊ីន ។
៣. តើវិស្វកម្មសេនេទិចផ្តល់ប្រយោជន៍អ្វីដល់មនុស្ស ?
៤. តើបង្គួយនៅអាមេរិកខាងត្បួង និងបង្គួយនៅលើកោះកាឡាប៉ាកូសខុសគ្នាដូចម្តេចខ្លះ ?
៥. តើភាវៈរស់អាចបន្សល់អ្វីខ្លះទុកជាផូស៊ីល ?
ចម្លើយ
១. ប្រៀបធៀប ADN និង ARNm ៖
- ម៉ូលេគុល ADN កើតចេញពីច្រវ៉ាក់នុយក្លេអូទីតពីរខ្សែស្របគ្នា មាននុយក្លេអូទីត ប្រភេទ T ស្ករ ប្រភេទដេអុកស៊ីរីបូសមានប្រវែងវែងស្ថិតនៅក្នុងណ្វៃយ៉ូតំណលំដាប់ នុយក្លេអូទីតជាអ្នកកំណត់តំណលំដាប់អាស៊ីតអាមីនេនៅក្នុងម៉ូលេគុលប្រូតេអ៊ីន ។
- ម៉ូលេគុល ARNmជាច្រវាក់នុយក្លេអូទីតទោលមាននុយក្លេអូទីតប្រភេទ U ស្ករប្រភេទរីបូសប្រវែងខ្លីសំយោគនៅក្នុងណ្វៃយ៉ូហើយដឹកនាំមកកាន់ស៊ីតូប្លាស ។
២. ពណ៌នាពីនាទីរបស់ ADN , ARNm , ARNt , ARNr ក្នុងចលនាសំយោគប្រូតេអ៊ីនៈ
- ADN មាននាទីស្តុកព័ត៌មានចំាបាច់សំរាប់សំយោគប្រូតេអ៊ីនច្រើនយ៉ាង
- ARNm មាននាទីចម្លងក្រមពីច្រវាក់ម្ខាងរបស់ ADN ហើយដឹកនាំដឹកនាំច្រវ៉ាក់នុយក្លេអូទីតទោលនេះទៅកាន់ស៊ីតូប្លាស
- ARNt មាននាទីដឹកនាំកូដុងរបស់ ARNm ពីស៊ីតូប្លាសដោយអង់ទីកូដុងរបស់វាទៅកាន់រីបូសូមដើម្បីសំយោគប្រួតេអ៊ីន
- ARNr មាននាទីចូលរួមដើម្បីបង្កើតរីបូសូមក្នុងការសំយោគប្រួតេអ៊ីន ។
៣. វិស្វកម្មសេនេទិចផ្តល់ប្រយោជន៍ដល់មនុស្សដូចជាៈ
- ចំពោះវិស័យសុខាភិបាលៈ ផលិតសារធាតុមួយចំនួនដូចជា អរម៉ូន វ៉ាក់សាំង អាំងស៊ុយលីន អាំងទែផេរ៉ូន អាំងទែឡឺគីន អង់ទីប្យួទិច ...
- ចំពោះវិស័យកសិកម្មៈ គេធ្វើអោយរុក្ខជាតិមានផ្លែផ្កា ធន់នឹង ជម្ងឺធ់និងអាកាសធាតុ ថ្នាំសំលាប់សត្វល្អិតនិងស្មៅ...
- ក្នុងវិស័យសៀវភៅអាហារៈ ផលិតអាហារដូចជាការផលិតទឹកដោះគោជូរ និងប្រួម៉ាស ការធ្វើនំប៉័ង ការធ្វើស្រាជាដើម ។
៤. បង្គួយនៅអាមេរិកខាងត្បូង និងបង្គួយនៅលើកោះកាឡាប៉ាកូស ខុសគ្នាត្រង់ៈ បង្គួយនៅអាមេរិកខាងត្បូងមានក្រញំាតូចៗ ដែលធ្វើអោយវាអាចឡើងដើមឈើបាន ។ ចំណែកឯបង្គួយនៅលើកោះកាឡាប៉ាកូសវិញមានក្រញំាជើងធំៗ ដែលអាចអោយវាតោងថ្ម រអិលតាមឆ្នេរសមុទ្របាន ។
៥.ភាវៈរស់ អាចបន្សល់ទុកដូចជាសំបកសារពាង្គកាយជាពុម្ភខាងក្នុង ឬខាងក្រៅហើយអាចជាសារពាង្គកាយទាំងមូលដែលកប់ក្នុងជ័រ ឬក្នុងទឹកកកដែលជាកំណត់ត្រាផូស៊ីល ។