Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើដង់ឌ្រីតមាននាទីអ្វីខ្លះ ?

២. តើរេទីនជាអ្វី ? តើវាត្រូវបានភ្ញោចដូចម្តេច ?

៣. ចូរប្រៀបធៀប ណឺរ៉ូនវិញ្ញាណនាំ និង ណឺរ៉ូនចលករ ។

៤. ដូចម្តេចដែលហៅថាប្រូតេអ៊ីនងាយ ? ប្រូតេអ៊ីនសាំញុំា ?

៥. ដូចម្តេចដែលហៅថា ចំណងប៉ិបទីត ?

ចម្លើយ

១. ដង់ឌ្រីតមាននាទីដូចជាៈ

  • ភ្ជាប់ទៅនឹងសរីរាង្គចលករ ឬសរីរាង្គទទួលរំញោច
  • បញ្ជូនព័ត៌មានទៅកាន់តួរកោសិកា និងអាក់សូន
  • តភ្ជាប់អាក់សូនដើម្បីទទួលព័ត៌មានបញ្ជូនទៅកាន់មជ្ឈមណ្ឌលប្រាសាទ ដើម្បីធ្វើការវិភាគ ។

២. រេទីន ជាស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែកដែលមានធ្មួលសេនឹងពន្លឺ ។ រេទីនត្រូវបានភ្ញោចដោយពន្លឺ ដែលមានអំពើទៅលើកោសិការាងកោណ និងផូវា ដែលស្ថិតនៅលើស្រទាប់រេទីនដែលធ្វើអោយយើងអាចមើលឃើញពណ៌ ។

៣. ប្រៀបធៀប ណឺរ៉ូនវិញ្ញាណនាំ និងណឺរ៉ូនចលកៈ

  • ណឺរ៉ូនវិញ្ញាណនាំៈ ដឹកនាំព័ត៌មានពីធ្មួលវិញ្ញាណទៅកាន់ខួរក្បាល
  • ណឺរ៉ូនចលករៈ នាំព័ត៌មានដែលវិភាគហើយមកសរីរាង្គប្រតិកម្ម ។​

៤. ប្រតេអ៊ីនងាយជា ប្រូតេអ៊ីនដែលកើតឡើងពីអាស៊ីតអាមីនេសុទ្ធ ។ ប្រូតេអ៊ីនសាំញុំាជាប្រភេទប្រូតេអ៊ីនដែលមានទាំងប្រូតេអ៊ីនងាយ និងសារធាតុដែលមិនមែនជាប្រួតេអ៊ីន ។

៥. ចំណងប៉ិបទីតគឺជា ចំណងដែលភ្ជាប់ពីអាស៊ីតអាមីនេ មួយទៅអាស៊ីតអាមីនេមួយដើម្បីបង្កើតបានជាម៉ូលេគុលប្រូតេអ៊ីន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login