Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរពិពណ៌នាអំពីអត្ដប្រយោជន៍របស់ពពួកស្រល់ ។

២. តើរុក្ខជាតិអង់ស្យូមស្ពែមមានប្រយោជន៍អ្វីខ្លះ ?

៣ តើលក្ខណៈពិសេសពីរយ៉ាងរបស់រុក្ខជាតិអង់ស្យូស្ពែមមានអ្វីខ្លះ ?

៤. តើនាទីសំខាន់ៗបីយ៉ាងរបស់ស្លឹកគឺអ្វី ?          

៥. តើបរិមណ្ឌលប្រាសាទមានសរសៃប្រាសាទអ្វីខ្លះ ?

ចម្លើយ

១. សារៈប្រយោជន៍ពពួកស្រល់មានដូចជាៈ

  • ជាជម្រកពពួកសត្វ
  • ដើមត្រូវបានគេយកទៅធ្វើជាគ្រឿងសង្ហារឹម និងផលិតជាក្រដាស
  • ជាអុសសម្រាប់ដុត
  • ជាឱសថសម្រាប់ព្យាបាលជម្ងឺ និងគ្រឿងក្រអូប ។

២. រុក្ខជាតិអង់ស្យូស្ពែមមានប្រយោជន៍ដូចជាៈ

  • ធ្វើជាគ្រឿងសង្ហារឹម ( តុ ទូ ផ្ទះ ... ) ឈើប្រណិតបេងនាងនួន
  • ជាឱសថសម្រាប់ព្យាបាលជម្ងឺ
  • ផលិតផលឧស្សាហកម្ម ឧទាហរណ៍ៈ ជ័រដើមកៅស៊ូ និងជ័រដើមឈើទាល
  • ផ្លែឈើមួយចំនួនធំអាចយកបរិភោគបាន
  • ផលិតអុកស៊ីសែនសំរាប់ការដកដង្ហើមរបស់មនុស្ស និងសត្វ ។

៣. លក្ខណៈពិសេសពីរយ៉ាងរបស់រុក្ខជាតិអង់ស្យូមស្ពែមមានផ្កាដែលជា សរីរាង្គភេទ និងគ្រាប់ដែលការពារដោយសំបក​ ។

៤. នាទីសំខាន់បីយ៉ាងរបស់ស្លឹកៈ               

  • បំភាយចំហាយទឹក និងអុកស៊ីសែនទៅក្នុងបរិយាកាស
  • ស្រូបយកឧស្ម័នកាបូនិចដើម្បីធ្វើរស្មីសំយោគ
  • ផលិតអាបូនអ៊ីដ្រាត ( ស្ករ ) ដើម្បីទ្រទ្រង់ដល់ការលូតលាស់សារពាង្គកាយរបស់រុក្ខជាតិនិងដល់អ្នកប្រើប្រាស់ទូទៅ ( សត្វ ) ។

៥.​ បរិមណ្ឌលប្រសាទមានសរសៃប្រាសាទទាំងអស់ លើកលែងតែខួរក្បាល និងខួរឆ្អឹងខ្នង ។ សរសៃប្រាសាទទាំងនោះមានដូចជា សរសៃប្រសាទចេញពីខួរក្បាលទាំង១២ សរសៃប្រសាទចេញពីខួរឆ្អឹងខ្នង៣១គូរួមទាំងសរសៃប្រាសាទផ្សេងៗ ទៀតដែលមាននៅ ក្នុងសារពាង្គកាយ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login