Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ផ្នែកសំខាន់ៗនៃប្រព័ន្ធប្រសាទសត្វឆ្អឹងកងមានអ្វីខ្លះ  ?

២. ដូចម្តេចដែលហៅថាពន្លកជីវ្ហាវិញ្ញាណ ? រៀបរាប់ទីតាំងនៃរសជាតិរបស់វា ។​

៣. ហេតុអ្វីបានជាគេចាត់ទុកក្រពេះ និងពោះវៀនតូចជាក្រពេញអង់សូគ្រីន ?

៤. ចូរពិពណ៌នាពីស៊ីមណូស្ពែមទាំងបូនក្រុម ?

៥. តើកោនជាអ្វី ? ក្នុងការបន្តពូជរបស់ស៊ីមណូស្ពែមតើកោនមានតួនាទីអ្វី ?

ចម្លើយ

១. រូមមាន ២ផ្នែកគឺ មជ្ឈមណ្ឌលប្រសាទ និងបរិមណ្ឌលប្រសាទ ។

  • មជ្ឈមណ្ឌលប្រសាទៈ មានខួរក្បាល និងខួរឆ្អឹងខ្នង
  • បរិមណ្ឌលប្រសាទៈ មានផ្លូវប្រសាទវិញ្ញាណនាំ និងធ្មួលប្រសាទចលករ ។

២. ពន្លកជីវ្ហាវិញ្ញាណគឺជា ធ្មួលវិញ្ញាណគីមីដែលរសនឹងរសជាតិ ។​ទីតាំងរសជាតិៈ

  • រសជាតិផ្អែមស្ថិតនៅផ្នែកចុងអណ្តាត
  • រសជាតិប្រៃស្ថិតនៅផ្នែកចុងអណ្តាត
  • រសជាតិជូរស្ថិតនៅចំហៀងសងខាង
  • រសជាតិល្វីងស្ថិតនៅគល់អណ្តាត ។

៣. ព្រោះវាជាក្រពេញដែលផលិតអរម៉ូនហើយបញ្ចេញទៅ ក្នុងចរន្តឈាមដោយផ្ទាល់ៈ

  • ក្រពះផលិតអរម៉ូនកាស្ទ្រីន
  • ពោះវៀនតូចផលិតអរម៉ូនសេក្រទីន ។

៤. ពិពណ៌នាពីស៊ីមណូស្ពែមទាំងបួនក្រុមៈ

  • ប្រង់ វាមានរូបរាងដូចដើមត្នោត ម្យ៉ាងដែលមានស្លឹកផ្តុំនៅកំពូលខាងចុង តែវាផលិតកោន ​។ កោនពេញវ័យមានរូបរាងដូចជាបាល់
  • កូនីភែ មានស្លឹកដូចជាម្ជុល ដែលអាចអោយការការពារ បាត់បង់ ជាតិទឹកនិងអាចអោយបន្សាំទៅនឹងអាកាសធាតុស្ងួត ។ ស្លឹករបស់កូនីភែមានពណ៌បៃតងពេញុមួយឆ្នាំ ។
  • គីងកូ មានកំណើតតាំងពីរាប់រយលាន ឆ្នាំមកហើយ ។ វាមានដុះនៅក្នុងប្រទេសមួយចំនួន ដូចជាប្រទេសចិនជប៉ុន និងកូរ៉េជាដើម ។ សព្វថ្ងៃគេដាំវានៅតាមដងផ្លូវតាមទីក្រុងព្រោះវាធន់និងកង្វក់បរិយាកាសបាន ។
  • ស៊ីណូតូភីត ជារុក្ខជាតិដែលចុះនៅតាមតំបន់វាលខ្សាច់មានអាកាសធាតុក្តៅនិងក្នុងតំបន់ព្រៃត្រូពិចមានភ្លៀង ។ ស៊ីណេតតូភីតជាមួយចំនួនជាដើមឈើ និងមួយចំនួនទៀតជារុក្ខជាតិចុល្លព្រឹក្ស ។ រុក្ខជាតិប្រភេទនេះអាចរស់នៅបានជាងមួយពាន់ឆ្នាំ ។

៥. កោនគឺជា សរីរាង្គបន្តពូជរបស់រុក្ខជាតិស៊ីមណូស្ពែម កោនមាននាទីជាអ្នកផ្ទុកកោសិកា បន្តពូជ ( ស្ពែម៉ាតូសូអ៊ីតចំពោះកោនឈ្មោល ឯអូអូស្វ៊ែចំពោះកោនញី ) ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login