Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើក្លរ៉ូអ៊ីតជាអ្វី ? ហើយមានលក្ខណៈដូចម្តេច ?

២. ក្រោយពេលបរិភោគអាហារ តើសារធាតុចិញ្ចឹមដែលជ្រាបចូលទៅក្នុងឈាមមានអ្វីខ្លះ ?

៣. តើគេបែងចែកខួរក្បាលជាប៉ុន្មានផ្នែក ? អ្វីខ្លះ ? មាននាទីដូចម្តេចខ្លះ ?

៤. តើវិស្វកម្មស៊ីនេទិចផ្តល់ផលអាក្រក់ដល់មនុស្សជាតិដូចម្តេចខ្លះ ?

៥. ហេតុអ្វីបានជាគេថាអាស៊ីតអាមីនេជាសារធាតុចំណូលទឹក ?

ចម្លើយ

១. ក្លរ៉ូអ៊ីតគឺជាស្រទាប់កណ្តាលនៃគ្រាប់ភ្នែក ។ ស្រទាប់ក្លរ៉ូអ៊ីតមានលក្ខណៈស្តើងមានពណ៌ត្នោតចាស់ និងសម្បូរដោយសរសៃឈាម ។ ស្រទាប់ក្លរ៉ូអ៊ីតមាននាទីដឹកនាំសារធាតុចិញ្ចឹម និងអុកស៊ីសែនទៅផ្គត់ផ្គង់ឲ្យទៅស្រទាប់រេទីន និងរក្សាលំនឹងសីតុណ្ហភាពនៅក្នុងភ្នែក ។ វាក៏មាននាទីការពារការជះត្រលប់មកវិញនៃពន្លឺផងដែរ ។

២. ក្នុងនោះរូមមានៈ គ្លុយកូស អាស៊ីតអាមីនេ អំបិលខនិជ វីតាមីន អាស៊ីតខ្លាញ់ និងគ្លីសេរ៉ូល ។

៣. ខួរក្បាលមាន ៣ផ្នែកគឺ ខួរធំ  ខួរតូច និងខួរកញ្ចឹងក ។

ផ្នែកនីមួយៗមានតួនាទីដូចតទៅៈ

  • ខួរធំៈ មាននាទីត្រួតពិនិត្យនាទីជាច្រើនដូចជា សតិបញ្ញា ប្រឌិតញាណ ពិចារណា ។ ក្រៅពីនេះវាទទួលបានព័ត៌មានពីសរីរាង្គវិញ្ញាណទាំង៥
  • ខួរតូចៈ មាននាទីត្រួតពិនិត្យចលនាសន្លោះទាំងអស់ និងចលនាអឆន្ទៈមួយចំនួន ។ វាក៏មាននាទីរក្សានូវតុល្យភាពរបស់សារពាង្គកាយផងដែរ
  • ខួរកញ្ចឹងកៈ វាមានតួនាទីត្រួតពិនិត្យចលនាអឆន្ទៈរបស់សារពាង្គកាយគឺចង្វាក់ដង្ហើមនិងការកន្រ្តាក់របស់បេះដូង ។

៤. ផលអាក្រក់រួមមានៈ          

គ្រោះថ្នាក់ចំពោះបរិស្ថានៈ

  • សម្លាប់សត្វដែលរស់នៅលើរុក្ខជាតិ GM ដែលធ្វើឲ្យស្លាប់ដល់ជីវៈចម្រុះលើផែនដី
  • ធ្វើឲ្យសត្វល្អិតមួយចំនួនអាចសុំានិងបង្កើតភាពធន់និងសារធាតុពុលផ្សេងៗ
  • បង្កើនភាពអាវដល់រុក្ខជាតិដោយមិនឲ្យផលិតគ្រាប់លំអងសម្រាប់បង្កាត់ពូជ ។

គ្រោះថ្នាក់ចំពោះសេដ្ឋកិច្ចៈ

  • ក្រុមហ៊ុមផលិតគ្រាប់ GM ការពារយ៉ាងស្របច្បាប់មិនឲ្យក្រុមហ៊ុនដទៃផលិតគ្រាប់រុក្ខជាតិ GM ដូចគ្នាបាន
  • កសិករមិនអាចយកគ្រាប់រុក្ខជាតិទុកធ្វើពូជបានគឺត្រូវទិញពីក្រុមហ៊ុនរៀងរាល់ឆ្នាំ ។​

គ្រោះថ្នាក់ចំពោះសុខភាពៈ

  • ធ្វើឲ្យមានប្រតិកម្មពីប្រព័ន្ធភាពសុំាពេលបរិភោគសារធាតុដែកបានមកពីវិស្វកម្មសេនេទិច
  • សែនខ្លះធ្វើឲ្យមានភាពធន់នឹងអង់ទីប្យូទិចដែលធ្វើឲ្យជម្ងឺដែលព្យាបាលដោយអង់ទីប្យូទិចមិនអាចព្យាបាលបានជា
  • មនុស្សខ្លះធ្វើឲ្យចេតនានិងបង្កើតបសន្សំសែនថ្មីសម្រាប់ផលិតសារធាតុគីមីប្រើប្រាស់ក្នុងសង្គ្រាម ។

គ្រោះថ្នាក់ចំពោះសង្គមនិងសីលធម៌ៈ

  • ធ្វើឲ្យមានមុយតាស្យុងសែនក្នុងអូវុល ស្ពែម៉ាតូសូអ៊ីតដែលឲ្យប៉ះពាល់ដល់សណ្តានក្រោយបែងចែកវណ្ណៈពីព្រោះអ្នកមានមានចំនួនទើបអាចប្រើប្រាស់វិស្វកម្មសេនេទិចនេះបាន
  • អ្នកប្រកាន់សាសនាមិនដូចគ្នាទទួលស្គាល់ការច្នៃសែនធម្មជាតិដើម្បីបង្កើតសារពាង្គកាយ ។

៥. ពីព្រោះវារលាយក្នុងទឹក ហើយវាអាចឆ្លងកាត់ភ្នាស់កោសិកាបាន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login