Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើផ្នែកណានៃគ្រាប់ភ្នែក ដែលតម្រូវបរិមាណពន្លឺចូលទៅក្នុងភ្នែក ?

២. តើគ្រាប់ភ្នែកមានភ្នាសប៉ុន្មានស្រទាប់ ? អ្វីខ្លះ ?

៣. តើត្រចៀកចាប់យករំញោចអ្វី ? តើត្រចៀកមានផ្នែកអ្វីខ្លះ ? តើផ្នែកណាខ្លះដែលទាក់ទងនឹងរក្សាលំនឹង ?

៤. តើធ្មួលវិញ្ញាណទាំងប្រាំប្រភេទរបស់ស្បែកជាអ្វី ?

៥. ចូរប្រៀបធៀប មជ្ឈមណ្ឌលប្រាសាទ និងបរិមណ្ឌលប្រាសាទ ?

ចម្លើយ

១. ផ្នែកដែលតម្រូវបរិមាណពន្លឺចូលទៅក្នុងភ្នែកគឺ ស្រទាប់រេទីនដែលមានកោសិកាពីរគឺៈ

  • កោសិកាសំបង រស និង ពន្លឺខ្សោយហើយចាប់យកចលនាតែមិនចាប់យកពណ៌នោះទេ
  • កោសិការាងកោន រស នឹងពណ៌ហើយត្រូវការពន្លឺខ្លាំង ។

២. គ្រាប់ភ្នែកមាន បីស្រទាប់គឺ ក្លេរ៉ូទិច ក្លរ៉ូអ៊ីត និងរេទីន ។

៣. ត្រចៀកយករំញោចល្បឺ ឬទទួលខួរសំលេង ។ ត្រចៀកចែកចេញជាបីផ្នែកគឺ ត្រចៀកក្រៅកណ្តាល និងត្រចៀកក្នុង ត្រចៀកក្នុង និង ខួរតូចមាននាទីក្នុងការរក្សាលំនឹង ។

៤. ធ្មួលវិញ្ញាណទាំងប្រាំប្រភេទរបស់ស្បែកគឺ ការប៉ះទង្គិចស្រាល ប៉ះទង្គិចខ្លាំង ការឈឺចាប់កម្តៅ និងភាពត្រជាក់ ។

៥.  ប្រៀបធៀប មជ្ឈមណ្ឌលប្រាសាទ និងបរិមណ្ឌលប្រាសាទៈ

  • មជ្ឈមណ្ឌលប្រាសាទៈ ជាអ្នកទទួលព័ត៌មានទាំងឡាយ ដែលបញ្ចូនពីបរិមណ្ឌល ហើយធ្វើការវិភាគ ។ ស្ថិតនៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង
  • បរិមណ្ឌលប្រាសាទៈ ជាអ្នកទទួលរំញោចអ្នកបញ្ចូនព័ត៌មានទៅអោយខួរក្បាល ។ មានគ្រប់សេរីរាង្គទាំងអស់ នៃសារពាង្គកាយរួ​មទាំងសរសៃប្រាសាទខួរក្បាល ១២គូ និងខួរឆ្អឹងខ្នង ៣១គូ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login