2019-09-13 02:14
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ឲ្យនិយមន័យអាស៊ីតអាមីនេស្តង់ដារ និងមិនស្តង់ដារ ។
២. ការពិសោធន៍អង់ស៊ីមៈ
នៅពេលគេចាក់ទឹកអុកស៊ីសែនណេទៅក្នុងកែវជ័រដែលមានដាក់ថ្លើមសត្វរួចជាស្រេចគេពិនិត្យឃើញមានអ្វីកើតឡើងនៅក្នុងកែវជ័រនោះ ? ព្រោះអ្វី ?
គេចាក់សូលុយស្យុងទឹកមាត់នៅក្នុងកែវជ័រដែលមានដាក់សូលុយស្យុងអាស៊ីតអាមីដុងក្នុងការពិសោធន៍អំពីអង់ស៊ីមយថាប្រភេទ ។ តើសូលុយស្យុងទឹកមាត់ផ្ទុកអង់ស៊ីមឈ្មោះអ្វី ? និងមាននាទីដូចម្តេចក្នុងការពិសោធនេះ ?
៣.អាំងភ្លុចប្រសាទគឺជាអ្វី ?
៤. ចូរពន្យល់ពីដំណើរអំាងភ្លុចប្រសាទដែលបានកើតឡើងនៅពេលមានសូរសម្លេងរោទិ៍របស់ទូរស័ព្ទ ?
៥. ហេតុអ្វីបានជានុយក្លេអូទីតមានតែ៤ ប្រភេទតែអាចបង្កើតម៉ូលេគុល AND ខុសគ្នាច្រើន ?
ចម្លើយ
១. អាស៊ីតអាមីនេស្តង់ដារវាគឺជាអាស៊ីតអាមីនេទាំង ២០ប្រភេទដែលមាន ធាតុបង្ករបស់ប្រូតេអ៊ីនគឺវាមានកម្រសេនេទិចសម្រាប់កំណត់ ។
អាស៊ីតអាមីនេមិនស្តង់ដារ គឺជាអាស៊ីតអាមីនេដែលមាននាទីចាំបាច់ក្នុងមេតាប៉ូលីស ប៉ុន្តែវាមិនមែនជាសារធាតុបង្ករបស់ប្រូតេអ៊ីនទេ ។
២. នៅពេលគេចាក់ទឹកអុកស៊ីសែន ណេទៅក្នុងកែវជ័រដែលមានដាក់ផ្លើមសត្វរចជាស្រេច គេពិនិត្យឃើញមានពពុះកើតឡើងនៅក្នុងកែវជ័រនោះ ពីព្រោះនៅក្នុងថ្លើមសត្វមានអង់ស៊ីមកាតាឡាសបំបែកទឹកអុកស៊ីសែនណេឲ្យទៅជាអុកស៊ីសែននិងទឹក ។
គេដាក់សូលុយល្យុងទឹកមាត់ទៅក្នុងកែវជ័រដែលមានដាក់សូលុយស្យុងទឹកមាត់ក្នុងការពិសោធន៍អំពីអង់ស៊ីមយថាប្រភេទ ។ សូលុយស្យុងទឹកមាត់ផ្ទុកអង់ស៊ីមអាមីឡាស ហើយអង់ស៊ីមអាមីឡាសមាននាទីបំបែកអាមីដុង ។
៣.អាំងភ្លុចប្រសាទគឺជាព័ត៌មានប្រសាទដែលដឹកនាំតាមបណ្តាយណឺរ៉ូន ជាព័ត៌មានដែលណឺរ៉ូនដឹកនាំ ។
៤. ដំណើរអាំងភ្លុចប្រសាទពេលមានសម្លេងទូរស័ព្ទរោទិ៍ៈ
ក្នុងដំណើរនេះមានណឺរ៉ូន ៣ប្រភេទចូលរួមគឺៈ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនភ្ជាប់ និងណឺរ៉ូនចលករ ។
៥. ព្រោះម៉ូលេគុល AND និមួយៗកើតឡើងពីនុយក្លេអូទីតច្រើន ដែលតម្រៀបគ្នាទៅតាមតំណលំដាប់ជាក់លាក់ ។ ម៉ូលេគុល AND នីមួយៗខុសគ្នាមដោយសារចំនួននុយក្លេអូទីត ប្រភេទនុយក្លេអូទីត និងទីតាំងរបស់នុយក្លេអូទីត ។