Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរប្រៀបធៀបរ៉ែលោហៈនិងរ៉ែងលោហៈដោយរកឧទាហរណ៍មកបញ្ជាក់ ។

២. តើកំណបប់រ៉ែនៅកម្ពុជា ចែកជាប៉ុន្មានក្រុម ? អ្វីខ្លះ ?

៣. តើរ៉ែឧស្សាហកម្ម និងរ៉ែសំណង់មាននៅតំបន់ណាខ្លះនៃប្រទេសកម្ពុជា ?

៤. តើគេជីកថ្មកំបោរនិងដូឡូមីតសម្រ្តាប់ធ្វើអ្វី ? ហើយរ៉ែផូស្វាតសម្រាប់ធ្វើអ្វី ?

៥. តើរ៉ែលោហៈ ត្បូងមានតម្លៃនិងថ្មរចនាមាននៅតំបន់ណាខ្លះនៃប្រទេសកម្ពុជា ?

ចម្លើយ

១. ប្រៀបធៀបរ៉ែលោហៈនិងរ៉ែអលោហៈ

  • រ៉ែលោហៈ ជារូបធាតុមានលក្ខណៈពិសេស មានផ្នែកលោហៈហើយចំលងកំដៅនិងអគ្គិសនីបានល្អ ដូចជា ដែក ទង់ដែង ប្រាក់ ​មាស​ សំណ អាលុយមីញ៉ូម  ។
  • រ៉ែអលោហៈ ជារូបធាតុដែលគ្មានផ្នែកលោហៈ ហើយចំលងកំដៅនិងអគ្គិសនីខ្សោយ គេមិនអាចផែឬហូតជាលួសបានទេ ។ ប្រភេទរ៉ែអលោហៈរួមមាន ក្លរ ផូស្វាត ស្ពាន់ធ័រ កាបូន ជាដើម  ។

២. កំណប់រ៉ែនៅកម្ពុជា បែងចែកជាបួនក្រុមគឺរ៉ែឧស្សាហកម្ម រ៉ែសំណង់ រ៉ែលោហៈ រ៉ែត្បូងមានតម្លៃនិងថ្មរចនា ។

៣. រ៉ែឧស្សាហកម្ម និងរ៉ែសំណង់មាននៅក្នុងតំបន់មួយចំនួនដូចជាៈ

  • បាសាល់ នៅកំពង់ចាមនិងស្នួល ( ខេត្តក្រចេះ )
  • ក្រានីត នៅភ្នំបាសិត និងនៅកំពង់ឆ្នាំង
  • ថ្មកំបោរ នៅសរីសោភ័ណ បាត់ដំបង និងកំពត
  • រីយ៉ូលីត នៅកូនភ្នំមួយចំនួនក្បែរក្រុងភ្នំពេញ
  • ក្ងាត នៅតាកែវនិងកែប
  • ម៉ាប នៅស្ទឹងត្រែង ។ 

៤. គេជីកថ្មកំបោរនិងដូឡូមីត នៅខេត្តកំពតសម្រាប់យកប្រើក្នុងឧស្សាហកម្មស៊ីម៉ងត៍ ។​ចំណែករ៉ែផូស្វាត នៅខេត្តបាត់ដំបងនិងកំពតគេជីកយកទៅធ្វើជីផូស្វាត ។

៥. រ៉ែលោហៈត្បូងមានតម្លៃនិងថ្មរចនាមាននៅក្នុងតំបន់ៈ

  • ប៉ៃលិន មានត្បូងកណ្តៀង ទទឹម និងពេជ្រខ្មែរដែលត្រូវទទួលរងការធ្វើអាជីវកម្មយ៉ាងធ្ងន់ធ្ងរ
  • ខេត្តរតនគិរី មានពេជ្រខ្មែរ មាស និងត្បូងកណ្តៀងគេជីកយកតែក្នុងរដូវប្រាំងក្នុងទ្រង់ទ្រាយតូចប៉ុណ្ណោះ
  • ថ្មកែវ នៅខេត្តពោធិ៍សាត់ សម្រាប់ផលិតគ្រឿងចម្លាក់ខ្មែរ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login