សំនួរ
១. តើភពក្នុងនិងភពក្រៅមានលក្ខណៈខុសគ្នាដូចម្តេច ?
២. ចូរនិយាយពីផលវិបាកនៃកំណើតផលផ្ទះកញ្ចក់ ទៅលើអាកាសធាតុពិភពលោក ?
៣. តើមានវិធានការណ៍អ្វីខ្លះ ក្នុងការកាត់បន្ថយកំណើតឧស្ម័នផ្ទះកញ្ចក់ ?
៤. ដូចម្តេចដែលហៅថា តារានឹង ?
៥. តើគេចាត់ថ្នាក់តារានឹងដោយផ្អែកលើអ្វីខ្លះ ?
៦. ចូរនិយាយពីវដ្តជីវីតតារានឹង ។
ចម្លើយ
១. លក្ខណៈខុសគ្នារវាងភពក្នុងនិងភពក្រៅមានដូចខាងក្រោមៈ
ក. លក្ខណៈរបស់ភពក្នុង
- មានផ្ទៃផ្សំឡើងភាគច្រើនជាសិលា ឬភពសិលា
- មានទំហំតូច ស្ថិតនៅគៀកៗគ្នា
- មានសីតុណ្ហភាពខ្ពស់ដោយសារនៅជិតព្រះអាទិត្យ
- មានដង់ស៊ីតេខ្ពស់
- មានរយៈពេលរង្វិលជុំខ្លីជាងភពក្រៅ
- មានទីតាំងនៅជិតព្រះអាទិត្យ
- មានទំនាញខ្សោយ.... ។
ខ. លក្ខណៈនៃភពក្រៅ
- មានផ្ទៃផ្សំឡើងភាគច្រើនជាឧស្ម័ន ឬភពឧស្ម័ន
- មានទំហំធំជាងភពក្នុងហើយស្ថិតនៅឆ្ងាយៗពីគ្នា
- មានដង់សីតុណ្ហភាពផ្ទៃលើទាប
- មានដង់ស៊ីតេទាប
- មានទំនាញខ្លាំងដែលអាចចាប់យកឧស្ម័នបាន
- ស្ថិតនៅចម្ងាយឆ្ងាយពីព្រះអាទិត្យ.... ។
២. ផលវិបាកនៃកំណើនផលផ្ទះកញ្ចាក់ ទៅលើអាកាសធាតុពិភពលោកមានដូចខាងក្រោមៈ
- ធ្វើឲ្យមានការឆ្លុះធ្លាយស្រទាប់អូសូន
- ធ្វើឲ្យមានកំណើនកម្តៅសាកល
- កំណើននីវ៉ូទឹកសមុទ្រដោយសារកំណើនកម្តៅ
- ធ្វើឲ្យមានបម្រែបម្រួលអាកាសធាតុ
- បម្រែបម្រួលរបបទឹកភ្លៀង ( ទឹកជំនន់ គ្រោះរាំងស្ងួត )
- ប៉ះពាល់ដល់សុខភាពមនុស្សដោយសារកំណើនកម្តៅ ( មានជម្ងឺសើរស្បែក មហារីកស្បែក បញ្ហាផ្លូវចិត្ត... ) ។
៣. ដើម្បីកាត់បន្ថយការកើនឡើងនៃឧស្ម័នផ្ទះកញ្ចាក់ យើងមានវិធានការណ៍ដូចខាងក្រោមៈ
- រួមគ្នាថែរក្សាការពារព្រៃឈើដែលមានស្រាប់
- ចួលរួមដាំដើមឈើបន្ថែម
- កាត់បន្ថយការប្រើប្រាស់ផូស៊ីលឥន្ធនៈ
- ឈប់ប្រើប្រាស់ប្រេងសំាងដែលមានជាតិសំណ
- ទប់ស្កាត់ផ្សែងចេញពីរោងចក្រ... ។
ដូចនេះយើងទាំងអស់គ្នាជាពិសេសរាជរដ្ឋាភិបាល គួរតែនាំគ្នាអនុវត្តនូវមធ្យោបាយខាងលើឲ្យបានល្អដើម្បី ទប់ស្កាត់ការកើនឡើងនៃឧស្ម័នផ្ទះកញ្ចាក់ធ្វើឲ្យមាននិរន្តភាពបរិស្ថាន ។
៤. ដែលហៅថា តារានឹងគឺជារាតាដែលបញ្ចេញពន្លឺដោយខ្លួនឯងនិងស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ ហើយស្ថិតនៅជាក្រុមមិនមានការប្រែប្រួលទីតាំងក្នុងទំនាក់ទំនងជាមួយគ្នា ។
៥. គេចាត់ថ្នាក់តារានិងដោយផ្អែកលើលក្ខណៈរូបដូចជា ពណ៌សីតុណ្ហភាព ទំហំ សមាសធាតុផ្សំ និងពន្លឺ ។
- ពណ៌និងសីតុណ្ហភាពៈ ពណ៌លឿងមានសីតុណ្ហភាព ៥៨០០ អង្សាសេពណ៌ក្រហមមានសីតុណ្ហភាព ៣២០០ អង្សាសេ ពណ៌ខៀវមានសីតុណ្ហភាពលើសពី ២០០០០អង្សាសេ ។
- ទំហំៈ ចែកជាទំហំ ធំ ( តារាស្តេចយក្ស ) ទំហំមធ្យម ( ប៉ុនព្រះអាទិត្យ ) ទំហំតូច ( ប៉ុនផែនដី ) .... ។
៦. និយាយពីវដ្តជីវីតតារានិងៈ
- ការកកើតៈ តារានិងទាំងអស់គឺចាប់កំណើតឡើង ពីផ្នែកនៃណេប៊ុនឡា តារានឹងផ្សំឡើងពីបរិមាណឧស្ម័នដ៏ច្រើនដែលមានមាឌតូច ទំនាញទាញឧស្ម័ន និងធូលផ្តុំគ្នានៅក្នុងផ្នែកហាប់ណែនជាងគេនៃណេប៊ុយឡា ហើយតារាថ្មីបានចាប់កំណើតឡើងនៅពេលបន្សំនេះឈានដល់ទំហំមួយ ល្មមគ្រប់គ្រាន់ដើម្បីបង្កើតឲ្យមានការលាយនុយក្លេអ៊ែ ។
- ជីវីតតារានឹងៈ តារានឹងដែលមានម៉ាសធំមានអាយុខ្លីជាងតារានឹងដែលមានម៉ាសតូច ដោយសារតែតារាដែលមានម៉ាសធំត្រូវការប្រើប្រាស់ថាមពលច្រើនជងតារាដែលមានម៉ាសតូច ។
- ការបាត់បង់ជីវីតនៃតារានឹងៈ តំបូងតារានឹងអស់ថាមពលស្នូលរបស់វារួញ ស្រទាប់ខាងក្រៅរបស់វារីក ក្លាយទៅជាតារាយក្សឬតារាស្តេចយក្សក្រហម បន្ទាប់មកបង្កើតឲ្យមានបន្ទុះក្លាយជាតារាក្រិស និងតារាណឺត្រុង ( តារានឹងដែលមានម៉ាសតូច ) ឬអាចក្លាយជាប្រហោងខ្មៅ ( តារានឹងដែលមានម៉ាសធំ ) ។