Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើរ៉ែជាអ្វី ? ហេតុអ្វីបានជាគេថារ៉ែជាធនធានមិនកើតឡើងវិញ ?

២. ហេតុអ្វីបានជាអាជីវកម្មទាញយករ៉ែធម្មជាតិពីសំបកផែនដីកំពុងមានសំទុះលឿនម្ល៉េះ ?

៣. តើគេសម្គាល់រ៉ែតាមរយៈអត្តសញ្ញាណអ្វីខ្លះ ?

៤. តើអ្នកវិទ្យាសាស្រ្តកំណត់ភាពរីងនៃរ៉ែដោយមាត្រដ្ឋានអ្វី ? កំណត់យកសំណាកនៃភាពរឹងប៉ុន្មាន ? លើរ៉ែអ្វីខ្លះ ? ចូររៀបរាប់ ។

៥. តើរ៉ែមានកំណកំណើតដូចម្តេចខ្លះ ?

ចម្លើយ

១. រ៉ែ គឺជាអង្គធាតុអសិរីរាង្គដែលកើតឡើងដោយធម្មជាតិក្នុងសំបកផែនដី ។ ន័យម្យ៉ាងទៀតថា រ៉ែគឺជាសារធាតុគីមីធម្មជាតិមាននៅក្នុងដី ឬក្នុងសិលា ។

បានជាគេថា រ៉ែជាធនធានមិនកើតឡើងវិញព្រោះវាកើតឡើងយ៉ាងយឺតបំផុតក្នុងរយៈពេលរាប់លានឆ្នាំ ហើយមានបរិមាណកំណត់វាពុំអាចកើតឡើងវិញបាននៅពេលដែលគេបានយកវាទៅប្រើប្រាស់អស់ ។

២. បានជាអាជីវកម្មទាញយករ៉ែធម្មជាតិពីសំបកផែនដីកំពុងមានសំទុះលឿន ព្រោះនៅលើពិភពលោកតម្រូវការរ៉ែកាន់តែកើនជាលំដាប់នៅពេលដែលចំនួនមនស្សកើន ហើយតម្រុវការប្រើប្រាស់របស់បុគ្គលម្នាក់ៗកើនឡើងដែរ ។​

៣.​គេកំណត់សម្គាល់អត្តសញ្ញាណបាន ដោយត្រូវប្រើគោលការណ៍វិទ្យាសាស្រ្តដើម្បីធ្វើតែរ៉ែទាំងនោះដោយសង្កេតលើ ពណ៌ ស្នាម ពណ៌ ផ្លេកលោហៈ ដង់ស៊ីតេ ភាពរឹង ប្រព័ន្ធគ្រាប់ក្រាម ស្នាមប្រេះ និងបំណែក ។

៤. ភាពរឹងនៃរ៉ែកំណត់់ដោយមាត្រដ្ឋានម៉ូស ។​ កំណត់យកសំណាក់នៃភាពរឹងពី១ ដល់ ១០គឺៈ

  • ថក ជារ៉ែទន់ជាងគេអាចឆ្កួតក្រចក
  • ម្នាងសិលា ងាយឆ្កួតនិងក្រចក
  • កាល់ស៊ីត អាចឆ្កួតកាក់ទង់ដែង
  • ភ្លុយអរីត ងាយឆ្កួតកាំបិតដែកថែប
  • អាប៉ាទិត អាចឆ្កួតកាំបិតដែកថែប
  • ផែលស្ប៉ាត មិនអាចឆ្កួតកាំបិត ដែកថែប តែអាចឆ្កួតនឹងកញ្ចក់បង្អួច
  • ក្វាត អាចឆ្កួតដែកថែប និងកញ្ចក់រឹង
  • ពេជ្រពណ៌លឿង អាចឆ្កួតក្វាត
  • កូរានដិម អាចឆ្កួតពេជ្រពណ៌
  • ពេជ្រ ជារ៉ែដែលរឹងជាងគេ អាចឆ្កួតគ្រប់សារធាតុទាំងអស់បាន ។

៥. រ៉ែមានកំណកំណើតពីៈ

  • រ៉ែបានពីម៉ាក់ម៉ានិងកំអែភ្នំភ្លើងៈ រ៉ែកើតឡើងពីម៉ាក់ម៉ាក្តៅ ហើយចុះត្រជាក់នៅក្នុងជម្រៅផែនដី ឬកកើតឡើងពីកំអែភ្នំភ្លើងកករឹងលើផ្ទៃផែនដី ។
  • រ៉ែបានពីសូលុយស្យុងៈ នៅពេលដែលអង្គធាតុនិងសមាសធាតុដែលរលាយនៅក្នុងទឹក ចេញជាសូលុយស្យុងមួយកំណក្រាមបានកកើតឡើង​។
  • រ៉ែបានពីសិលាប្រែកំណើតៈ ការផ្លាស់ប្តូរសម្ពាធ សីតុណ្ហភាព សិលានិងទទួលរងនូវលំនាំប្រែកំណើត ហើយសិលាដែលកកើតឡើងក្នុងសិលានោះរួមមានៈ កាល់ស៊ីត កាណេត ក្រាភីត ហេម៉ាទីត ម៉ាញេទីត មីកា និងថក ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login