Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូររាប់ឈ្មោះមណ្ឌលរ៉ែសំខាន់ៗនៅកម្ពុជា មណ្ឌលទាំងនោះមានកំណប់រ៉ែអ្វីខ្លះ ?

២. តើការធ្វើអាជីវកម្មរ៉ែ ផ្តល់ផលប៉ះពាល់អ្វីខ្លះដល់បរិស្ថាននិងសង្គម ?

៣. តើការធ្វើអាជីវកម្មរ៉ែ ផ្តល់ផលប៉ះពាល់ទៅលើបរិស្ថានជីវសាស្រ្តដូចម្តេចខ្លះ ? ចូពន្យល់ ។

៤. ហេតុអ្វីបានជាគេត្រូវអភិរក្សធនធានរ៉ែ ?

៥. ដើម្បីអភិរក្សធនធានរ៉ែ តើត្រូវប្រើមធ្យោបាយអ្វីខ្លះ ? ចូររកឧទាហរណ៍បញ្ជាក់ ។

ចម្លើយ

១. មណ្ឌលរ៉ែសំខាន់ៗនៅកម្ពុជាមានប្រាំគឺៈ

  • មណ្ឌលប៉ៃលិនៈ ត្បួងទទឹម និងកណ្តៀង
  • មណ្ឌលបកែវ( រតនគីរី )ត្បូងនិងមាស
  • មណ្ឌលកំពង់ធំៈ រ៉ែដែក ( នៅភ្នំដែក ) មាស ( កប់ក្នុងដីល្បាប់ ) និងសំនប៉ាហ៉ាង ( នៅជុំវិញភ្នំជី និងភ្នំលឿង )
  • មណ្ឌលកំពត់ និងបាត់ដំបងៈ ថ្មកំបោរ និងផូស្វាត
  • មណ្ឌលពោធិ៍សាត់ៈ​ថ្មកែវ ( ភ្នំតាសាយ ) សំរាប់រចនាជាវត្ថុសិល្បៈ ។

២. ការធ្វើអាជីវកម្មរ៉ែផ្តល់លប៉ះពាល់ដល់បរិស្ថាន និងសង្គ​មដូចជាៈ

ក. បរិស្ថាន

  • បំពុលៈ បំពុលបរិយាកាស ទឹកលើផ្ទៃដីនិងទឹកក្នុងដី
  • ការបោបង់ដីចោលៈការបំផ្លាញដីស្រទាបមានជីជាតិ និងធ្វើឲ្យខូចខាតផ្ទៃដីជាអចិន្រ្ទៃយ៍
  • សំណង់រឹង
  • កំណើនកម្តៅ
  • សំណល់ធាតុវិទ្យុសកម្ម
  • ភ្លៀងអាស៊ីត

ខ.​សង្គម

  • ការស្រុតដី

ៈ បំផ្លាញអគារផ្លូវថ្នល់ និងដីកសិកម្ម

  • រំខានដោយសូរស័ព្ទៈ ដោយការដាក់ឲ្យផ្ទុះ និងការដឹកជញ្ជូន
  • គ្រោះថ្នាក់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ
  • គ្រោះថ្នាក់ការងារ
  • ការហៀបំពង់ប្រេង... ។

៣​. ការធ្វើអាជីវកម្មរ៉ែ ផ្តល់ផលប៉ះពាល់ទៅលើបរិស្ថានជីវសាស្រ្តដោយផ្ទាល់និងដោយប្រយោលៈ

  • ប៉ះពាល់ទៅលើបរិស្ថានជីវសាស្រ្តដោយផ្ទាល់ៈ រួមមាន ការវិនាស បាត់បង់នៃសត្វនិងរុក្ខជាតិពីជាតិដែលបណ្តាលមកពីសកម្មភាពជីកយករ៉ែឬការប៉ះនឹងដីពុល ឬទឹកពុលពីអណ្តុងរ៉ែ ។
  • ប៉ះពាល់ទៅលើបរិស្ថានជីវសាស្រ្តដោយប្រយោលៈ រួមមាន​ការប្រែប្រួលនៅក្នុងវដ្តអាហារ ជីវម៉ាសសរុប នានាភាពប្រភេទនិងក្នុងលំនឹងស្ថានប្រព័ន្ធ ដោយសារការផ្លាសប្តូរបរិមាណឬគុណភាពទឹកក្នុងដីឬទឹកលើផ្ទៃដី ។

៤. បានជាគេត្រូវអភិរក្សធនធានរ៉ែ ព្រោះរ៉ែជាធនធានធម្មជាតិមិនកើតឡើងវិញ ។ រ៉ែកើតឡើងយឺតៗបំផុតដោយប្រើពេលរាប់លានឆ្នាំដើម្បីបង្កើតពំនូករ៉ែនៅក្នុងសំបកផែនដី ។

៥. ដើម្បីអភិរក្សធនធានរ៉ែគឺត្រូវៈ

  • រកធនធានដទៃទៀតមកជំនួស
  • កំនែច្នៃជាថ្មី
  • កាត់បន្ថយការប្រើប្រាស់និងប្រើប្រាស់ដោយសន្សំសំចៃ ។ ឧ. គំនររថយន្តចាស់ៗ សំបកកំប៉ុងធ្វើពីលោហៈអាចយកមកកែច្នៃជាថ្មី ជាសម្ភារៈប្រើប្រាស់ផ្សេងៗឡើងវិញ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login