Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. មធ្យោបាយអភិរក្សធនធានរ៉ែ ដោយរកធនធានដទៃទៀតមកជំនួសនិងកំនែច្នៃជាថ្មីបានផ្តល់សារប្រយោជន៍អ្វីខ្លះចំពោះបរិស្ថាន ?

២. ដើម្បីធ្វើឲ្យសកម្មភាពកំនែច្នៃជាថ្មីប្រព្រឹត្តទៅបានល្អ តើត្រូវទុកដាក់សំរាមយ៉ាងដូចម្តេច ?

៣. តើត្បូងរតនគិរី ត្បូងទទឹម និងកណ្តៀងដែលត្រូវបានគេធ្វើអាជីវកម្មអាចកើតឡើងវិញដែរឬទេ ?

៤. ផែនដីជាឃ្លាំងធនធានដ៏មានប្រយោជន៍ ។ ចូរពន្យល់ ។

៥. ដូចម្តេចដែលហៅថា រ៉ែអសរីរាង្គ ? តើរ៉ែទាំងនោះមានអ្វីខ្លះ ?

៦. ដូចម្តេចដែលហៅថា រ៉ែអសរីរាង្គ ? រ៉ែទាំងនោះមានអ្វីខ្លះ ?

ចម្លើយ

១. មធ្យោបាយអភិរក្សធនធានរ៉ែ ដោយរកធនធានរ៉ែដទៃទៀតមកជំនួសនិងកំណែច្នៃជាថ្មី បានផ្តល់សារប្រយោជន៍ចំពោះបរិស្ថានៈ

  • ព្យារយៈពេលនៃការផ្គត់ផ្គងរ៉ែ តាមការកាត់បន្ថយបរិមាណរូបធាតុដែលត្រូវទាញយក
  • មានការពុលតិច និងធ្វើឲ្យខូចខាតដីតិច
  • បន្ថយថ្លៃចាក់សំណលចោល និងពន្យាអាយុកន្លែងទុកដាក់សំណល់តាមរយៈការកាត់បន្ថយមាឌសំណល់រឹង
  • កាត់បន្ថយផលប៉ះពាល់បរិស្ថាននៃការទាញយក និងការធ្វើប្រព្រឹត្តកម្មរ៉ែ ។

២. ដើម្បីធ្វើឲ្យសកម្មភាពកំណែច្នៃជាថ្មីប្រព្រឹត្តទៅបានល្អ ត្រូវទុកដាក់សំរាមតាមផ្នែក ដើម្បីងាយស្រួលយកទៅកែច្នៃជាថ្មី ដូចជា ប្លាស្ទិច កែវ កំប៉ុង យានយន្តចាស់ៗ ​ឬរបស់របរប្រើប្រាស់ពីលោហៈ ។

៣. ត្បូងរតនៈគិរី ត្បូងកណ្តៀងដែលត្រូវបានធ្វើអាជីវកម្មមិនអាចកើតឡើងវិញទេ ព្រោះវាជាប្រភេទរ៉ែដែលជាធនធានបរិមាណកំណត់ ហើយកើតឡើងយ៉ាងយឺតៗបំផុតនិងប្រើពេលរាប់លានឆ្នាំ ។

៤. ផែនដីជាឃ្លាំងធនធានដ៏មានប្រយោជន៍ព្រោះ៖

  • ធនធានមិនកើតឡើងវិញ មានរ៉ែគ្រប់ប្រភេទ
  • ធនធានកើតឡើងវិញមាន ដី ទឹក ខ្យល់ មនុស្ស សត្វ រុក្ខជាតិ ។

៥. រ៉ែអសរីរាង្គជា​រ៉ែដែលកើតឡើងពីធម្មជាតិ មិនមែនកើតឡើងពីលំនាំនៃវត្ថុមានជីវីត ។ រ៉ែទាំងនោះមាន​ រ៉ែមាស ប្រាក់ ដែក សំណរ អាលុយមីញូម.... ។ រ៉ែអសរីរាង្គភាគច្រើនកើតពីម៉ាក់ម៉ា ។

៦. រ៉ែសរីរាង្គ ជារ៉ែកើតឡើងពីលំនាំនៃវត្ថុមានជីវីតដូចជា កាបូន ធ្យូងថ្ម ប្រេងកាត និងឧស្ម័នធម្មជាតិ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login