Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើសិលាម៉ាក់ម៉ាមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? ចូររៀបរាប់ ។

២. តើព្លុយតូនីកជាអ្វី ?

៣. ដូចម្តេចហៅថា សិលាជ្រៀត ? វាមានលក្ខណៈដូចម្តេច ? ហើយគេឲ្យឈ្មោះកំណកំណើតសិលាជ្រៀតតាមរយៈអ្វី ?

៤. ដូចម្តេចហៅថា សិលាភ្នំភ្លើង ?

៥. តើពុយមីសមានលក្ខណៈដូចម្តេចខ្លះ ?

ចម្លើយ

១. សិលាម៉ាក់ម៉ាមាន២ប្រភេទគឺៈ

  • សិលាជ្រៀតៈ ជាក្រុមសិលាម៉ាក់ម៉ាដែលកើតឡើងពីការចុះត្រជាក់នៃម៉ាក់ម៉ានៅក្រោមផ្ទៃផែនដី ។ គេអាចហៅសិលាជ្រៀតបានម្យ៉ាងទៀតថា សិលាព្លុយតូនីក ។
  • សិលាភ្នំភ្លើងៈ ជាក្រុមសិលាម៉ាក់ម៉ា ដែលកើតឡើងពីការចុះត្រជាក់នៃម៉ាក់ម៉ានៅលើផ្ទៃផែនដី ។

២. ព្លុយតូនីក គឺជាកំណកំណើតសិលាជ្រៀតដែលមានរាងមូលធំដូចបាល់ឡុង កើតពីការចុះត្រជាក់នៃម៉ាក់ម៉ាជ្រៅក្នុដី ។

៣. សិលាជ្រៀត គឺជាក្រុមសិលាម៉ាក់ម៉ា ដែលកើតឡើងពីការចុះត្រជាក់នៃម៉ាក់ម៉ានៅក្រោមផ្ទៃផែនដី ។ គេអាចហៅសិលាជ្រៀតបានម្យ៉ាងទៀតថា សិលាព្លុយតូនីក ។

សិលាជ្រៀតមានវាយភាពគ្រាប់គ្រើម ព្រោះមានកម្តៅហ៊ុំព័ទ្ធធ្វើឲ្យវាចុះត្រជាក់យឺត ។

គេឲ្យឈ្មោះកំណកំណើតសិលាជ្រៀតទៅតាមទំហំនិងរបៀបជ្រៀតចូលទៅក្នុងមជ្ឈដ្ឋានជុំវិញ ។

៤. សិលភ្នំភ្លើង គឺជាក្រុមសិលាម៉ាក់ម៉ា ដែលកើតឡើងពីការចុះត្រជាក់នៃម៉ាក់ម៉ានៅលើផ្ទៃផែនដី ។

៥. ពុយមីស ជាសិលាដែលមានរន្ធតូចៗ ដែលកើតមកពីបន្ទុះភ្នំភ្លើងដែលមានកម្លាំងខ្លាំង ។ ពុយមីសសម្បូរដោយរន្ធតូចៗជាច្រើនដែលបំពេញដោយឧស្ម័ន ។ ប្រភេទសិលាពុយមីសខ្លះអាចអណ្តែតទឹកបាន  ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login