Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ     

១. តើវាយភាពសិលា ជាអ្វី ? មានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

២. តើអ្នកវិទ្យាសាស្រ្តប្រើប្រាស់វាយភាពនិងសមាសធាតុផ្សំដើម្បីអ្វី ?

៣. តើសិលាម៉ាក់ម៉ាជាអ្វី ? គេចាត់ថ្នាក់សិលាម៉ាក់ម៉ាផ្អែកលើអ្វី ?

៤. តើទឹកខុសពីម៉ាក់ម៉ានិងកំអែភ្នំភ្លើងត្រង់ណា ?

៥.​ តើម៉ាក់ម៉ាកើតឡើងតាមវិធីប៉ុន្មានយ៉ាង ? អ្វីខ្លះ ? ចូររៀបរាប់ ។

ចម្លើយ

១. វាយភាពសិលាគឺទំហំ ទ្រង់ទ្រាយ និងទីតាំងនៃគ្រាប់ ។

វាយភាពសិលាមានបីប្រភេទគឺៈ

  • វាយភាពគ្រាប់មដ្ឋៈ សិលាដែលកើតឡើងពីគ្រាប់តូចៗ ។ ឧ. ល្បាប់ម៉ដ្ឋ ឬដីឥដ្ឋ គេហៅថាវាយភាពគ្រាប់ម៉ដ្ឋ ។
  • វាយភាពគ្រាប់គ្រើមៈ សិលាដែលកើតឡើងពីគ្រាប់ធំៗដូចជាគ្រាប់ក្រួស  គេហៅថាវាយភាពគ្រាប់គ្រើម ។
  • វាយភាពគ្រាប់មធ្យមៈ សិលាដែលមានវាយភាពនៅចន្លោះគ្រាប់ម៉ដ្ឋនិងគ្រាប់គ្រើម ។

២. អ្នកវិទ្យាសាស្រ្តប្រើប្រាស់វាយភាពនិងសមាសធាតុផ្សំដើម្បីស្វែងយល់ពីប្រភពនិងប្រវត្តិនៃសិលា ។

៣. សិលាម៉ាក់ម៉ា ជាប្រភេទសិលាដែលកើតឡើងពីម៉ាក់ម៉ាដែលចុះត្រជាក់ ហើយកករឹងនៅក្នុងសំបកផែនដី ។ គេចាត់ថ្នាក់សិលាម៉ាក់ម៉ាផ្អែកលើសមាសធាតុផ្សំ និងវាយភាពរបស់វា ។

៤. ភាពខុសគ្នារវាងទឹកនិងម៉ាក់ម៉ា គឺថាទឹកកកនៅសីតុណ្ហភាព ០ អង្សាសេ ចំណែក ម៉ាក់ម៉ានិងកំអែភ្នំភ្លើងកកនៅសីតុណ្ហភាពចន្លោះពី ៧០០ អង្សាសេ ទៅ ១២៥០ អង្សាសសេ ។

៥. ម៉ាក់ម៉ាអាចកើតឡើងតាមវិធី ៣យ៉ាងគឹពេលសិលាទទួលរងកម្តៅ ពេលសម្ពាធថយចុះ និងសិលាផ្លាស់ប្តូរសមាសធាតុផ្សំ ។

  • សីតុណ្ហភាពៈ កំណើនសីតុណ្ហភាពនៅក្នុងសំបកផែនដីអាចបណ្តាលឲ្យរ៉ែក្នុងសិលារលាយ ។ រ៉ែផ្សងគ្នារលាយនៅសីតុណ្ហភាពខុសគ្នាដូច្នេះរ៉ែខ្លះអាចរលាយ រ៉ែខ្លះទៀតមិនរលាយ ។
  • សម្ពាធៈ សម្ពាធខ្លាំងក្នុងផែនដីធ្វើឲ្យរ៉ែស្ថិតក្នុងលក្ខណៈរឹង​បើគ្មានសម្ពាធក្តៅរុលឡើងមកជីតផ្ទៃលើសម្ពាធត្រូវបានថយចុះហើយរ៉ែអាចរលាយបាន ។
  • សមាសធាតុផ្សំៈ ពេលខ្លះសារធាតុរាវ ដូចជាទឹកនិងឧស្ម័នកាបូនិចជ្រៀតចូលក្នុងសិលាកំពុងជិតរលាយ ។ សារធាតុទាំងនោះបញ្ចុះចំណុចរលាយនៃសិលាហើយកកើតជាម៉ាក់ម៉ា  ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login