Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើសិលាជាអ្វី ?

២. តើអ្នកវិទ្យាសាស្រ្តប្រើវិធីអ្វីខ្លះ ដើម្បីចាត់ថ្នាក់ប្រភេទសិលា ?

៣. តើគេចាត់ថ្នាក់សិលាជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

៤. ចូរនិយាយពីការកកើតនៃប្រភេទសិលានីមួយៗឡើងលើ ?

៥. តើអ្វីកំណត់សមាសធាតុផ្សំឲ្យសិលា ? ចូរឲ្យឧទាហរណ៍ផង ។

ចម្លើយ

១. សិលា គឺជាល្បាយនៃរ៉ែមួយ ឬច្រើនប្រភេទ ។ ប៉ុន្តែប្រភេទសិលាខ្លះដូចជា ធ្យូងថ្មកើតឡើងពីសារធាតុសរីរាង្គ ។

២. អ្នកវិទ្យសាស្រ្តចាត់ថ្នាក់សិលាដោយអាស្រ័យលើរបៀបនៃការកកើតនិងលក្ខណៈវិនិច្ឆ័យពីរគឺសមាសធាតុ និងវាយភាព ។​

៣. សិលាមានបីប្រភេទគឺជា សិលាម៉ាក់ម៉ា សិលាកម្ទេចកំណ និងសិលាប្រែកំណើត ។

៤. ការកកើតនៃប្រភេទសិលានីមួយៗគឺៈ

  • សិលាម៉ាក់ម៉ាៈ កើតពីការចុះត្រជាក់នៃម៉ាក់ម៉ា
  • សិលាកម្ទេចកំណៈ កើតពីបំណែកសិលា ឬកម្ទេចកំណទាំងឡាយដែលបានចាក់បង្គរទៅជាស្រទាប់ ហើយបង្ខាំភ្ជាប់គ្នា ។
  • សិលាប្រែកំណើតៈ កើតពីការផ្លាស់ប្តូរទម្រង់ វាយភាពឬសមាសធាតុផ្សំ ដោយទទួលរងនូវលំនាំប្រែកំណើតដោយសារកម្តៅឬសម្ពាធ ។

៥. រ៉ែខនិជក្នុងសិលា កំណត់សមាសធាតុផ្សំឲ្យសិលា ។ ឧ. សិលាដែលកើតឡើងពីរ៉ែក្វាត ភាគច្រើនមានសមាសធាតុផ្សំស្រដៀងនិងក្វាត  ។ ឯសិលាដែលផ្សំឡើងពីក្វាត ៥០% និងផែលស្ប៉ាត ៥០% និងមានសមាសធាតុផ្សំខុសគ្នាខ្លាំង ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login