ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. នៅកម្ពុជាគេសង្កេតឃើញពុយមីសនៅកន្លែងណា ? ហើយប្រជាជនខ្មែរហៅសិលានេះថាជាអ្វី ? ប្រជាជនខ្មែរយល់ដូចម្តេចចំពោះសិលានេះ ?
២. ដូចម្តេចហៅថា សិលាកម្ទេចកំណ ?
៣. ចូរពណ៌នាពីដំណើរនៃកំណកំណើតសិលាកម្ទេចកំណ ។
៤. គេចាត់ថ្នាក់សិលាកម្ទេចកំណតាមរបៀបណា ?
៥. តើសិលាកម្ទេចកំណចែកចជាប៉ុន្មាន ? អ្វីខ្លះ ?
ចម្លើយ
១. នៅប្រទេសកម្ពុជាគេសង្កេតឃើញពុយមីសនៅតាមទីវត្តអារាមមួយចំនួនហើយប្រជាជនខ្មែរហៅសិលានេះថា « ថ្មអណ្តែតទឹក » ។ ប្រជាជនខ្មែរយល់ថាថ្មអណ្តែតទឹកជាវត្ថុស័ក្តិសិទ្ធិ ដើម្បីបន់ស្រន់សុំសេចក្តីសុខ ។
២. សិលាកម្ទេចកំណ គឺជាប្រភេទសិលាដែលកើតមកពីបំណែក ឬកម្ទេចកំណត្រូវបានដឹកជញ្ជូនពីកន្លែងមួយទៅកន្លែងមួយទៀត តាមដំណើរនៃសំណឹក ដែលចាក់បង្គរទៅជាស្រទាប់ហើយបង្ខាំភ្ជាប់គ្នាបានជាសិលាកម្ទេចកំណ ។
៣. ខ្យល់ ទឹក ទឹកកក ពន្លឺព្រះអាទិត្យ និងទំនាញបណ្តាលឲ្យសិលាពុកផុយទៅជាបំណែកតូចៗ ។ បំណែកសិលា ឬកម្ទេចកំណត្រូវបានដឹកជញ្ជូនពីកន្លែងមួយទៅកន្លែងមួយទៀតតាមដំណើរនៃសំណឹក ។ ចុងបញ្ចាប់ កម្ទេចកំណទាំងឡាយបានចាប់បង្គរទៅជាស្រទាប់ ហើយបង្ខាំភ្ជាប់គ្នាបានជាសិលាកម្ទេចកំណ ។
៤. គេចាត់ថ្នាក់សិលាកម្ទេចកំណទៅតាមរបៀបកកើតរបស់វា ។
៥. សិលាកម្ទេចកំណចែកជា៣ក្រុម គឺសិលាកម្ទេចកំណក្លាសិ្ទច សិលាកម្ទេចកំណគីមី និងសិលាកម្ទេចកំណដរីរាង្គ ។