ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើសិលាកម្ទេចកំណក្លាស្ទិចកើតឡើងយ៉ាងដូចម្តេច ?
២. តើសិលាកម្ទេចកំណគីមីកើតឡើងយ៉ាងដូចម្តេច ?
៣. តើ « ថ្មកំបោរគីមី » ផ្សំឡើងពីអ្វី ? ហើយវាកកើតឡើងយ៉ាងដូចម្តេច ?
៤. តើសិលាកម្ទេចកំណសរីរាង្គកើតឡើងយ៉ាងដូចម្តេច ?
៥. តើ «ថ្មកំបោរ » កើតឡើងពីអ្វីខ្លះ ?
ចម្លើយ
១. សិលាកម្ទេចកំណក្លាស្ទិច កើតឡើងពីបន្សំនៃបំណែកផ្សេងៗនៃសិលានិងរ៉ែដែលបង្ខាំជាប់គ្នា ។ គេសម្គាល់ឈ្មោះសិលាកម្ទេចកំណក្លាស្ទិចតាមរយៈទំហំនិងរូបរាងនៃបំណែកសិលា ។ ឧ. សិលាក្រែ ឬខ្សាច់ផ្សំឡើងពីក្រាមទំហំប៉ុនគ្រាប់ខ្សាច់បង្ខាំជាប់់គ្នា ។ ថ្មភក់កើតឡើងពីការចាក់បង្គរនៃភក់ ។ សិលាក្តាំងកើតឡើងពីគ្រាប់ក្រួសធំៗបង្ខាំជាប់គ្នា ។
២. សិលាកម្ទេចកំណគីមី កើតឡើងពីសូលុយស្យុងរ៉ែនិងទឹក នៅពេលមានភ្លៀងធ្លាក់ហូរចូលសមុទ្រយឺតៗ វារលាយសារធាតុខ្លះនៃសិលា ហើយសារធាតុនោះកកើតជារ៉ែ ហើយបង្កើតបានជាសិលាកម្ទេចកំណគីមី ។ ឧ. ថ្មកំបោរគីមី ។
៣. ថ្មកំបោរគីមី ផ្សំឡើងពីកាល់ស្យូមកាបូណាត ឬរ៉ែកាល់ស៊ីត ។ វាកើតឡើងនៅពេលកាល់ស្យូមនិងកាបូណាតផ្សំគ្នាក្នុងទឹកសមុទ្រ ដោយកាល់ស៊ីតចេញពីសូលុយស្យុងទឹកសមុទ្រជាក្រាម ។
៤.សិលាកម្ទេចកំណសរីរាង្គ កើតឡើងពីសំណល់សាកសពសត្វរស់ក្នុងមហាសមុទ្រដែលបង្ខាំជាប់គ្នា ។ ឧ. ថ្មកំបោរ ។
៥. ថ្មកំបោរ កើតឡើងពីៈ