Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពាក្យ “បាត់បង់អត្តសញ្ញាណជាតិ”មានន័យថា បាត់បង់លក្ខណៈសម្គាល់របស់ជាតិមួយ ពោលគឺ បាត់បង់ប្រវត្តិសាស្រ្ដទឹកដី ជាតិកំណើត ភាសា វប្បធម៌ ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈ មនោសញ្ចេតនា រួមរបស់ជាតិ។ កត្តាដែលបណ្ដាលឪ្យបាត់បង់អត្តសញ្ញាណជាតិមាន២ គឺ ៖

  • កត្តាខាងក្រៅ ការហូរចូលនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់....របស់បរទេសច្រើន។ បរទេសឈ្លានពានទឹកដីដោយត្រង់ៗ។ បរទេសធ្វើការផ្សព្វផ្សាយវប្បធម៌ អរិយាធម៌របស់គេតាមរយៈគ្រប់រូបភាពលើទឹកដីយើង ក្នុងបំណងបំពាក់បំប៉ន់នូវអត្តសញ្ញាណជាតិរបស់គេដល់ពលរដ្ឋយើង ដោយប្រើលុយជាធ្លាក់(ម្ចាស់ឧបត្ថម្ភ)។
  • កត្តាខាងក្នុង (ពលរដ្ឋខ្លួនឯង) ធ្វេសប្រហែស ភ្លេចខ្លួនមិនបានអប់រំដល់កូនចៅជំនាន់ក្រោយ ឪ្យស្គាល់ពីអត្តសញ្ញាណរបស់ជាតិ ក្រោមលេស គ្មានថវិកា ខ្វះលទ្ធភាព ខ្វះសម្ភារៈ និងមធ្យោបាយ។ ពុំស្គាល់អត្តសញ្ញាណជាតិនិងតម្លៃរបស់ផ្នែកនេះ ហើយប្រកាន់គំនិតបរទេសនិយមភ្លេចការពិចារណា។ ជួនកាលដឹងហើយឮហើយតែធ្វើឪ្យខ្លួនស្ថិតក្រោមអំណាចផលប្រយោជន៍ខ្លាំងពេក “ទឹកប្រាក់ជាធំ”។ ឧទាហរណ៍ ភ្លេងពិណពាទ្យ នាំគ្នាសនិយាយគ្នា ភ្លេងសៀម ដោយឥតដឹងខ្លូន។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login