Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-09-13 08:45

ក្រម​ព្រហ្មទណ្ឌ​ថ្មី​​អាច​អនុវត្ត​បាន​តែ​ចំពោះ​បទល្មើស​ណា ដែល​ប្រព្រឹត្ត​ក្រោយ​​ក្រម​នេះ​​ចាប់ផ្តើម​អនុវត្ត​តែ​ប៉ុណ្ណោះ  (១១​ ធ្នូ ២០១០ នៅ​ភ្នំពេញ និង ២១ ធ្នូ ២០១០ នៅ​តាម​បណ្តា​ខេត្ត-ក្រុង​ផ្សេងទៀត) ។ នេះ​គឺ​ជា​គោលការណ៍​ដែល​មាន​តម្លៃ​ជា​សកល ។ នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​ខ្មែរ ​នៅត្រង់​មាត្រា ៣ ចែង​ថា “មានតែ​អំពើ​ដែល​បង្កើត​ជាបទល្មើស​ នៅពេល​ដែល​អំពើ​នោះ​មានចែង​ក្នុង​បទប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជាធរមាន​ប៉ុណ្ណោះ ទើប​ត្រូវ​ផ្តន្ទាទោស​ព្រហ្មទណ្ឌបាន“ ។ ដូច្នេះ  អំពើ​ដែល​ប្រព្រឹត្ត​នៅ​មុនពេល​ក្រមព្រហ្មទណ្ឌ​​ត្រូវ​ចាប់អនុវត្ត មិនត្រូវ​ចាត់​ទុក​ជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ ។ ជនល្មើស​ក៏​មិនអាច​ត្រូវ​យក​មក​ផ្តន្ទាទោស​ព្រហ្មទណ្ឌ​បានដែរ លើកលែង​តែ​ក្នុងករណី​​​​​អំពើ​ល្មើស​​មានចែង​នៅ​ក្នុង​ច្បាប់ចាស់​រួចហើយ​ ដូចជា បទ​មនុស្សឃាត, បទលួច, ប្លន់, ឆបោក ជាដើម ដែល​មានចែង​ក្នុង​ច្បាប់ព្រហ្មទណ្ឌ​អន្តរកាល (ច្បាប់អ៊ុនតាក់) ។ ក្នុងករណីនេះ ជនល្មើស​អាច​ត្រូវ​យក​មក​ផ្តន្ទាទោស​បានតាម​អំណាច​ច្បាប់​ចាស់ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login