Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-09-13 09:01

​មាត្រា ៣៣ នៃ​ក្រម​ព្រហ្មទណ្ឌ​ កំណត់​ថា ដើម្បី​ឲ្យ​អំពើ​ល្មើស​មួយ អាច​ចាត់ទុក​ថា​ជា​ការពារ​ស្រប​ច្បាប់ ត្រូវ​​គោរព​ទៅតាម​លក្ខខណ្ឌដូចខាងក្រោម ៖

  • អំពើ​ល្មើស​នោះ ត្រូវ​តែ​ធ្វើ​ឡើង​​ ប្រឈម​នឹង​ទង្វើ​មួយទៀត (ការឈ្លានពាន) ដែល​ជា​​អំពើ​ល្មើស​ច្បាប់ ។ ឧទាហរណ៍ ក្នុងករណី​​ប៉ូលិស​ចូល​មក​ឆែកឆេរ​ផ្ទះ ដោយ​មាន​ដីកា​ពីតុលាការ​ត្រឹមត្រូវ ស្រាប់​តែ​ម្ចាស់​ផ្ទះ​ទាញ​កាំបិត​មក​កាប់​ប៉ូលិស នេះ​មិនមែន​ជា​ការការពារ​ស្របច្បាប់​ទេ ព្រោះ​ទង្វើ​របស់​ប៉ូលិស​ជា​ទង្វើ​ស្របច្បាប់ ។
  • ក្នុង​ស្ថានភាព​ចាំបាច់​ដោយ​ចៀសមិនរួច មានន័យថា គាត់​មិនអាច​រត់គេច​ចេញ​ទៅណា​បានទេ គឺ​មាន​តែ​វាយតបតវិញដើម្បី​ការពារខ្លួន ។
  • បទល្មើស និង​ការឈ្លានពាន ត្រូវ​តែ​កើតឡើងក្នុងពេល​ជាមួយ​គ្នា ។ ប្រសិន​បើ​មាន​គេ​បាញ់​សម្លាប់​កូន ស្អែកឡើង ឳពុក​ទៅបាញ់​សម្លាប់​គេវិញ នេះ​មិនត្រូវ​ចាត់​ទុក​ថា​ជា​ការការពារ​ស្របច្បាប់​ទេ ។
  • មធ្យោបាយ​នៃ​ការការពារខ្លួន ត្រូវ​តែ​សមាមាត្រ​ទៅនឹង​ទម្ងន់​នៃ​ការឈ្លានពាន ។ ឧបមាថា មានគេ​កាន់​អង្កត់​អុស​តូច​មួយ​ចូលមករកវ៉ៃ​ ស្រាប់​តែ​ទៅទាញ​កាំភ្លើង​បាញ់​គេ​ស្លាប់ នេះ​មិន​ត្រូវ​ចាត់ទុក​ថា​ជា​ការការពារស្របច្បាប់​ទេ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login