Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


១.​សម័យវេទនិយម

ក. សុខៈ សម័យវេទនិយមសុខមាន២គឺៈ

  • សាមញ្ញសុខឬសុខធម្មតាគឺជាសុខក្នុងលោកកិយដែលជាសុខគ្រោតគ្រាត
  • បរមសសុខឬសុខពេញលេញគឺក្នុងបរមលោកដែលគេឲ្យតម្លៃថាខ្ពង់ខ្ពស់បរិសុទ្ធឋិតឋេរ ។ ដើម្បីបានសេចក្តីសុខត្រូវបំបាត់ទុក្ខហើយត្រូវបង្កើនសុខ ។

ខ. បុព្វហេតុនៃទុក្ខ                 

          ទុក្ខកើតឡើងដោយសារ កម៌ន ។ ពេលណាដែលអាត្ម័នដាច់ចាញពីព្រហ្ម័ន ហើយចូលទៅនៅជាមួយធាតុលោកិយពុំបរិសុទ្ធ ពេលនោះមានកម៌នដែលនាំឲ្យកើតទុក្ខ ។

          ទុក្ខ កើតឡើងដោយសារ សំសារ ។ បើអាត្ម័នពុំបានវិលជួបនិងព្រហ័្មន វិញភ្លាមទេ អាត្ម័នត្រូវវិលវល់ដូចនេះអាត្ម័នហៅថាសំសារដែលជាប្រភេទនៃទុក្ខ ។

          ទុក្ខកើតឡើងដោយសារ អវិជ្ជា ។ អវិជ្ជាគឹការល្ងង់ខ្លៅមិនយល់ថាអាត្ម័ន និងព្រហ័្មនជាសភាវៈតែមួយហើយមិនដឹងថាត្រូវធ្វើយ៉ាងណាដើម្បីឲ្យអាត្ម័នអាចជួបជាមួយនិងព្រហ័្មនវិញបាន ។ ដូចនេះអវិជ្ជាគឹជាប្រភពនៃសេចក្តីពិត ។

គ. វិធីបង្កើតសុខ

ធម្មតាគេជឿថា សុខកើតឡើងដោយសារអាទិទេព ។ ដូចនេះត្រូវៈ

  • ប្រកាន់វណ្ណៈត្រូវគោរពកិច្ចនៃវណ្ណៈនីមួយៗ
  • ធ្វើពិធីបូជាយញ្ញ ត្រូវកាប់សម្លាប់ បូជាដល់អាទិទេព
  • រៀនវេទ និងសូត្រមន្តអាគមដើម្បីឲ្យអាទិទេពពេញចិត្តនិងប្រទានពរតាមបំណង ។

វិធីបង្កើតបរមសុខ

        ត្រូវអនុវត្តវិធីវេទឲ្យបានហ្មត់ចត់ដើម្បីសម្រេចមោក្ស

ៈ គឺការរួចផុតពីទុក្ខសោកពីការវិលកើតស្លាប់ក្នុងសំសារ ។ វិធីដែលព្រាហ្មណ៍ទូន្មានឲ្យអនុវត្ត៍ឆ្ពោះទៅរកបរមសុខគឺៈ

  • វិធីទី១៖ វិធីបង្កើតសុខធម្មតានៅតែត្រូវអនុត្តជាបន្ទាប់បន្សំ
  • វិធីទី២៖ ត្រូវបួសជាតាបសឬសីហើយអនុវត្តឬសីវិធី២គឹ តបៈ និងយោគៈ
  • វិធីទី៣៖ ការបង្កើតវិជ្ជា ។ វិជ្ជាបរិសុទ្ធឬពុទ្ធិខ្ពង់ខ្ពស់ គេជឿថាមានអាទិទេពជាអ្នកខ្លាំងពូកែសព្វគ្រប់យ៉ាងជាអ្នកបង្កើតលោកនិងជឿថា អាត្ម័ន និងព្រហ័្មនជាសភាវៈតែមួយ ។

២. សម័យព្រាហ្មណ៍និយម

ក. បុព្វហេតុនៃទុក្ខ

        ទុក្ខកើតឡើងដោយសារបុព្វហេតុ៤យ៉ាងគឺ សំសារៈ កម៌ន អវិជ្ជា តណ្ហា ។ បើយោងតាម ទស្សនៈមិសំសានិងវេទន្តគឹៈ

  • សំសារៈ អាត្ម័នជាធាតុបរិសុទ្ធ ត្រូវលាយឡំជាមួយលោកធាតុគ្រោតគ្រាត   ។ ការវិលកើតស្លាប់ ដែលជាហេតុនាំឲ្យមានទុក្ខ មានប្រភពមកពីកម៌ន
  • កម៌នៈ គ្រាន់តែជាបែកចេញពីអាត្ម័ន បែកចេញពីព្រហ័្មនភ្លាម មានកម៌នកើតឡើងភ្លាមដែឬ ។
  • អវិជ្ជាៈ ជាបុពុ្វហេតុដែលនាំឲ្យកើតមានទុក្ខដែរ ។​
  • តណ្ហាៈ មានអវិជ្ជា ត្រួវតែមានតណ្ហាដែលជាជំពាក់នឹងលោក ចង់បានសេចក្តីសុខនៅក្នុងលោកិយដែលជាលោកក្លែងក្លាយ ។ ហេតុនេះតណ្ហានាំឲ្យកើតទុក្ខ ។

ខ. វិធីបង្កើតសុខ

          ដើម្បីសម្រេចមោក្យៈឬបរមសុខ ត្រួវតែអនុវត្តវិធីសំខាន់ៗដូចជាៈ​

  • បំបាត់កម៌នដែលជាប្រភពនៃសំសារៈ
  • ប្រព្រឹត្តតាមវិធី ឬករណីកិច្ចរបស់ព្រាហ្មណ៦
  • បួសជាតាបស ធ្វើសមាធិឈាន
  • បង្កើតវិជ្ជាបរិសុទ្ធ
  • បំបាត់តណ្ហា ។

៣. សម័យហិណ្ឌូនិយម

        ហិណ្ឌូនិយម ជាលទ្ធិទទួលឥទ្ធិពលពីវេទនិយម និងព្រាហ្មណ៍និយម ។ គេសង្កេតឃើញថាលទ្ធិនេះមានលក្ខណៈរបស់ខ្លួន ត្រង់ការសង្កត់ខ្លាំងលើតម្លៃនៃភក្តីភាព ដើម្បីសម្រេចសុខ ។ គ្រាន់តែមានជំនឿមោះមុត ស្រឡាញ់អាទិទេព ផ្តេកផ្តួលចិត្តនឹកដល់អាទិទេពគ្រប់នាទី អាចសម្រេចបានមោក្យៈបាន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login