គោលដៅនៃការផ្ដល់សេវាកម្មសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា៖
- ធានាភាពងាយស្រួលក្នុងការទទួលយកសេវាកម្មទៅប្រើប្រាស់ផ្ដល់ព័ត៌មានគ្រប់គ្រាន់ ច្បាស់លាស់ និងងាយយល់ កាត់ការិយាធិបតេយ្យ និងនីតិវិធីស្មុគស្មាញ។
- ផ្ដោយទៅលើតម្រូវការជាក់ស្ដែងរបស់អ្នកប្រើប្រាស់សេវា ក្នុងឥរិយាបទជាអ្នកផ្ដល់សរវាគឺត្រូវកំណត់ប្រភេទតាមតម្រូវការរបស់ទីផ្សារ និងរបស់អ្នកប្រើប្រាស់
- ផ្ដល់សេវាកម្មឪ្យចំទីកន្លែងនៃតម្រូវការបស់អ្នកប្រើប្រាស់ រដ្ឋសាធារណៈត្រូវផ្ដល់សេវាដល់កន្លែងដែលប្រើប្រាស់ត្រូវការ
- ត្រូវមានតម្លាភាព និងការទទួលខុសត្រូវក្នុងការផ្ដល់សេវាត្រូវផ្ដល់ព័ត៌មានឪ្យបានទូលំទូលាយជាចំហរ ដោយគ្មានការរើសអើង និងយកចិត្តទុកដាក់ផ្ដល់សេវាឪ្យបានទាន់ពេលវេលា។
- គុណភាព និងប្រសិទ្ធិភាពនៃសេវាអ្នកផ្ដល់សេវាត្រូវគោរពឪ្យបានស្ដង់ដារកំណត់មានន័យថា ទាំងតម្លៃ ទាំងពេលវេលា និងគុណភាព។