ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦- តើក្នុងករណីណាខ្លះដែលអ្នកប្រព្រឹត្តអំពើល្មើសអាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ ?
៧- តើអនីតិជនអាចមានការទទួលខុសត្រូវព្រហ្មទណ្ឌដែរឬទេ ?
៨- តើក្នុងករណីណាខ្លះ ដែលនីតិជន (អាយុចាប់ពី ១៨ឆ្នាំឡើងទៅ) អាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ ?
៩- តើក្នុងលក្ខខណ្ឌណាខ្លះ ដែលជនវិកលចរិតអាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌបាន ?
១០- តើការការពារខ្លួនត្រូវគោរពទៅតាមលក្ខខណ្ឌអ្វីខ្លះ ទើបអាចចាត់ទុកថាជាការការពារស្របច្បាប់ ហើយដែលអាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌបាន ?
ចម្លើយ
៦- ក្រមព្រហ្មទណ្ឌខ្មែរ ត្រូវបានចាប់ផ្តើមអនុវត្តនៅទូទាំងប្រទេស កាលពីខែធ្នូ ឆ្នាំ២០១០ កន្លងទៅនេះ។
៧- មាត្រា ៣៨ នៃក្រមព្រហ្មទណ្ឌ ចែងថា “នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានកំណត់អាយុចាប់ពី ១៨ឆ្នាំឡើងទៅ” ។ ដូច្នេះ ទាល់តែជនល្មើសមានអាយុចាប់ពី ១៨ឆ្នាំទៅ ទើបតុលាការអាចផ្តន្ទាទោសផ្នែកព្រហ្មទណ្ឌបាន ។ ទោសព្រហ្មទណ្ឌ គឺសំដៅលើទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ។ ជនល្មើស ដែលជាអនីតិជន ក្រោម ១៨ឆ្នាំ មិនត្រូវទទួលទោសព្រហ្មទណ្ឌទេ ប៉ុន្តែតុលាការអាចចាត់វិធានការមួយចំនួន ដើម្បីអប់រំកែប្រែជនល្មើស ។ វិធានការទាំងនេះអាចជា ៖
ទោះជាយ៉ាងណា វិធានការទាំងនេះ មិនមែនជាទណ្ឌកម្មព្រហ្មទណ្ឌនោះទេ ពីព្រោះថាជាគោលការណ៍អនីតិជនមិនមានការទទួលខុសត្រូវព្រហ្មទណ្ឌនោះទេ ។ ក៏ប៉ុន្តែ មាត្រា ៣៩ នៃក្រមព្រហ្មទណ្ឌចែងថា “តុលាការអាចប្រកាសទណ្ឌកម្មព្រហ្មទណ្ឌទៅលើអនីតិជនអាយុចាប់ពី១៤ឆ្នាំឡើងទៅ ប្រសិនបើកាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនីតិជនតម្រូវ” ។ នេះមានន័យថា ច្បាប់ទុកលទ្ធភាពឲ្យចៅក្រមជាអ្នកពិនិត្យ និងវាយតម្លៃលើករណីជាក់ស្តែងថា តើបទល្មើសត្រូវបានប្រព្រឹត្តក្នុងកាលៈទេសៈបែបណា ? តើជនល្មើសជាអនីតិជននោះ (អនីតិជនចន្លោះពី ១៤ ទៅ ១៨ឆ្នាំ) មានបុគ្គលិកលក្ខណៈបែបណា ដែលចាំបាច់ត្រូវតែប្រកាសដាក់ទោសព្រហ្មទណ្ឌដែរឬទេ ? ក៏ប៉ុន្តែ ក្នុងករណីចៅក្រមសម្រេចដាក់ទោសព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌបានកំណត់ថា ទោសនោះត្រូវតែកាត់បន្ថយពាក់កណ្តាលពីទោសធម្មតា (មាត្រា ១៦០) ។ ឧទាហរណ៍ ក្នុងករណីបទឃាតកម្ម ធម្មតាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ ។ ក៏ប៉ុន្តែ ចំពោះជនល្មើសជាអនីតិជន អាយុចន្លោះពី ១៤ឆ្នាំ ទៅ១៨ឆ្នាំ ទោស គឺត្រូវកាត់បន្ថយពាក់កណ្តាល គឺមកត្រឹមពី ៥ឆ្នាំ ទៅ ៧ឆ្នាំកន្លះវិញ ។ ក្នុងករណីបទល្មើស ដែលត្រូវជាប់ពន្ធនាគារអស់មួយជីវិត គឺត្រូវកាត់បន្ថយមកនៅត្រឹម ២០ឆ្នាំវិញ ។ ទោសពិន័យជាប្រាក់ក៏ត្រូវកាត់បន្ថយពាក់កណ្តាលដូចគ្នាដែរ ។
៨- ការមិនទទួលខុសត្រូវព្រហ្មទណ្ឌអាចកើតមានក្នុង ៥ករណី ដែលមានចែងក្នុង មាត្រា ៣១ ដល់មាត្រា ៣៧ នៃក្រមព្រហ្មទណ្ឌ ៖
មាត្រា ៣១ នៃក្រមព្រហ្មទណ្ឌចែងថា “កាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើស នៅពេលដែលជននោះកើតវិបល្លាសស្មារតី ដែលធ្វើឲ្យបាត់បង់នូវការដឹងខុសត្រូវរបស់ខ្លួន ជននោះមិនទទួលខុសត្រូវព្រហ្មទណ្ឌទេ” ។ ដូចជា ជនវិកលចរិតជាដើម មិនមានការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌទេ ។
អ្នកប្រព្រឹត្តអំពើល្មើស ដោយមានការអនុញ្ញាតពីច្បាប់ ឬដោយមានបញ្ជាពីអាជ្ញាធរស្របច្បាប់ មិនមានការទទួលខុសត្រូវព្រហ្មទណ្ឌនោះទេ ។ ឧទាហរណ៍ ៖ ទាហានដែលសម្លាប់គូសត្រូវក្នុងសមរភូមិ មិនត្រូវជាប់ទោសពីបទឃាតកម្មទេ ។ ប៉ូលិសដែលទម្លុះទម្លាយទ្វារ ចូលទៅឆែកឆេរលំនៅដ្ឋានឯកជន ទៅតាមសាលក្រមតុលាការក៏មិនត្រូវជាប់ទោសពីបទរំលោភលើលំនៅដ្ឋានដែរ ។
ក្នុងករណីដែលបទល្មើសត្រូវបានប្រព្រឹត្ត ដើម្បីការពារខ្លួនឯង ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិ ពីការរំលោភឈ្លានពានណាមួយ អ្នកប្រព្រឹត្តល្មើស ត្រូវរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ ។
ករណីនេះស្រដៀងគ្នានឹងការការពារស្របច្បាប់ដែរ ប៉ុន្តែខុសត្រង់មិនមានអំពើឈ្លានពានណាមួយនោះទេ ។ អ្នកប្រព្រឹត្តល្មើសត្រូវប្រឈមមុខនឹងស្ថានភាពចាំបាច់ ដែលកើតចេញពីលក្ខខណ្ឌធម្មជាតិ ឬហេតុការណ៍ណាមួយ ដូចជាក្នុងករណី៖
- មិនមានអ្វីទទួលទាន ឃ្លានខ្លាំងជិតដាច់ពោះស្លាប់ ហើយចាំបាច់ត្រូវលួចចំណីអាហារមកទទួលទាន ។
- គ្រូពេទ្យ ក្នុងពេលជួយសម្រាលកូន ដើម្បីជួយជីវិតម្តាយ ចាំបាច់ត្រូវតែសម្លាប់ទារកដែលរៀបនឹងកើត ។
- អ្នកបើកឡានដាច់ហ្វ្រាំងចុះជម្រាល ហើយបង្ខំចិត្តបើកចេញពីផ្លូវ ទៅបុកផ្ទះអ្នកស្រុក ដើម្បីចៀសវាងកុំឲ្យបុកមនុស្សនៅខាងមុខ ។ល។
ការលួច ការសម្លាប់ទារក ឬការបំផ្លាញផ្ទះអ្នកស្រុក សុទ្ធសឹងជាបទល្មើសព្រហ្មទណ្ឌ ។ ក៏ប៉ុន្តែ ដោយសារតែអំពើល្មើសនេះត្រូវបានប្រព្រឹត្តក្នុងស្ថានភាពចាំបាច់ ដើម្បីជួយសង្រ្គោះខ្លួនឯង ឬជួយសង្រ្គោះអ្នកដទៃ អ្នកប្រព្រឹត្តអំពើល្មើសត្រូវរួចផុតពីការទទួលខុសត្រូវ ។
ជនល្មើស ដែលប្រព្រឹត្តទង្វើល្មើស ក្រោមអានុភាពនៃកម្លាំងណាមួយ ឬក្រោមការបង្ខំពីអ្នកដទៃ ដូចជា ក្នុងករណីមានគេចាប់កូនភ្ជង់នឹងចុងកាំភ្លើង ហើយបង្ខំឲ្យឳពុកចូលទៅលួចលុយគេជាដើម មិនមានការទទួលខុសត្រូវព្រហ្មទណ្ឌចំពោះទង្វើល្មើសនេះទេ ។
៩- ដើម្បីរួចផុតពីការទទួលខុសត្រូវទាំងស្រុង គឺត្រូវមានលក្ខខណ្ឌចាំបាច់ពីរ (មាត្រា ៣១ នៃក្រមព្រហ្មទណ្ឌ)៖
១០- មាត្រា ៣៣ នៃក្រមព្រហ្មទណ្ឌ កំណត់ថា ដើម្បីឲ្យអំពើល្មើសមួយ អាចចាត់ទុកថាជាការពារស្របច្បាប់ ត្រូវគោរពទៅតាមលក្ខខណ្ឌដូចខាងក្រោម ៖