Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ជំនឿខ្មែរយើងដែលនៅគោរពដល់សព្វថ្ងៃចំនួន៥៖

  • ជំនឿលើអារក្សអ្នកតា
  • ជំនឿលើបាតុភូតធម្មជាតិ
  • ជំនឿលើការការទស្សន៍ទាយ
  • ជំនឿលើបុណ្យបាប
  • ជំនឿលើខ្មោចព្រាយបិសាច ។

ជំនឿលើសិរីសួស្តីជោគជ័យមង្គលកើតឡើងដោយសារៈ

ការប្រព្រឹត្តតាមកាលវេលា

  • ពេលព្រឹកសិរីសួស្តីនៅត្រង់មុខ
  • ពេលថ្ងៃត្រង់សិរីសួស្តីនៅត្រង់ទ្រង់
  • ពេលយប់សិរីសួស្តីនៅត្រង់ជើង... ។​

ការប្រើពណ៌តាមថ្ងៃមានសិរីសួស្តី

  • ថ្ងៃអាទិត្យ ប្រើពណ៌ក្រហម
  • ថ្ងៃច័ន្ទ ប្រើពណ៌លឿង ឬលឿងទុំ
  • ថ្ងៃអង្គារ ប្រើពណ៌ស្វាយ
  • ថ្ងៃពុធ ប្រើពណ៌ស៊ីលៀប
  • ថ្ងៃព្រហស្បតិ៍ ប្រើពណ៌បៃតង ឬត្រួយចេក
  • ថ្ងៃសុក្រ ប្រើពណ៌ខៀវ
  • ថ្ងៃប្រើពណ៌ ព្រីងទុំក្រម៉ៅ ។

គោរពដង្ហើមប្រចាំថ្ងៃ

  • អាទិត្យ នៅទិសឧត្តរ
  • ចន្ទ នៅទិសនិរតី
  • អង្គារ នៅទិសឥសាន
  • ពុធ នៅទិសឥសាន
  • ព្រហស្បតិ៍ នៅទិសបូព៌ា
  • សុក្រ នៅទិសអាគ្នេយ៍
  • សៅរ៏ នៅទិសទក្សិណ ។

 ឬកថ្ងៃ និងខែប្រចាំមហាសង្ក្រាន ដូចជាពេលវេលាឧសគម្រាស្លៀកសំពត់អាវថ្មី គម្រាទទួលដំណឹង សម្រាប់ទិញរបស់តម្រាយយល់សប្តិ តម្រាបបញ្ចុះសពសារពើ លើកផ្ទះ រៀបការ សូត្រមន្ត រំដោះគ្រោះ...

ការដើរព័ន្ធជុំវិញវត្ថុអ្វីមួយប្រព្រឹត្ត ទៅដើម្បីឲ្យមានមង្គលសិរីសួស្តី ឬដើម្បីសម្តែងសេចក្តីគោរពស្រឡាញ់ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login