Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-09-19 09:09

ក្រុមប្រឹក្សាគណៈមេធាវី ជាអ្នកសម្រេចកំណត់នូវគោលនយោបាយសំខាន់ៗ ដើម្បីឲ្យប្រធានគណៈមេធាវីដឹកនាំ អនុវត្តជាប្រចាំ ។ ក្រុមប្រឹក្សាគណៈមេធាវីមានភារកិច្ចដូចតទៅ ៖

  • ធ្វើបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌
  • សម្រេចឲ្យចុះឈ្មោះធ្វើកម្មសិក្សា និងចុះឈ្មោះក្នុងបញ្ជីគណៈមេធាវី
  • សម្រេចលើការស្នើសុំអនុញ្ញាតទាំងឡាយដែលធ្វើឡើងដោយមេធាវី
  • ពិនិត្យកិច្ចព្រមព្រៀង និងឯកសារទាំងឡាយដែលមេធាវីមានកាតព្វកិច្ចត្រូវដាក់ឲ្យពិនិត្យហើយបញ្ចេញមតិណែនាំលើកិច្ចព្រមព្រៀង និងឯកសារទាំងនោះ
  • ត្រួតពិនិត្យការកាន់កាប់ទៀងទាត់នៃបញ្ជីគណនេយ្យរបស់មេធាវី ។
  • ធានាការគោរពវិន័យនិងការដាក់វិន័យ
  • ធានារ៉ាប់រងការរៀបចំនិងការគ្រប់គ្រងសេវាទូទៅរបស់គណៈមេធាវី
  • គ្រប់គ្រងទ្រព្យសម្បត្តិ និងថវិការរបស់គណៈមេធាវី
  • កំណត់ចំនួនទឹកប្រាក់ភាគទានរបស់មេធាវ​ីម្នាក់ៗ និងបង់ប្រាក់ធានារួមសម្រាប់វិជ្ជាជី​វៈមេធាវី ។
  • គ្រប់គ្រងបេឡានៃមូលនិធិរបស់គណៈមេធាវី
  • បញ្ចេញមតិលើបញ្ហាទាំងឡាយ ដែលទាក់ទងនឹងវិស័យយុត្តិធម៌ និងសិទ្ធិរបស់មេធាវីនៅក្នុងវិស័យការពារជាអាទិ៍ នៅពេលមានការអញ្ជើញពីអាជ្ញាធរសាធារណៈ ។
  • កិច្ចការសំខាន់ៗផ្សេងទៀតពាក់ព័ន្ធវ​ិជ្ជាជីវៈមេធាវីទោះបីមិនបានចែងក្នុងមាត្រ១៩នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីក៏ដោយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login