កត្តាដែលបង្កឲ្យគ្រោះថ្នាក់គឺៈ
- មិនចេះច្បាប់ចរាចរ
- មិនគោរពច្បាប់ចរាចរ
- ប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង
- បើកបរហួសល្បឿនកំណត់ ពិសេសនៅក្នុងទីប្រជុំជន
- អ្នកបើកបរមិនទាន់គ្រប់អាយុ ប្រើប្រាស់គ្រឿងយន្ត
- ផ្ទុកឥវ៉ាន់ ឬទំនិញធ្ងន់ហួសកំណត់
- មិនគោរពសិទ្ធិអាទិភាព មិនយោគយល់អធ្យាស្រ័យគ្នា
- ធ្វេសប្រហេស
- មិនបានត្រួតពិនិត្យសុវត្ថិភាព យានយន្តមុនពេលបើកបរឲ្យបានម៉ត់ចត់
- ហេដ្ឋារចនាសម្ព័ន្ធមិនសមស្រប ។
វិធានការបង្ការគ្រោះថ្នាក់ៈ
- បណ្តុះបណ្តាល និងបង្រៀនច្បាប់ចរាចរឲ្យទូលំទូលាយដល់គ្រប់ ស្រទាប់ប្រជាជនជាពិសេសនៅតាមសាលារៀន និងសហគមន៍
- ពង្រឹងការគោរពច្បាប់ចរាចរឲ្យបានតឹងតែង
- ចាត់វិធានការយ៉ាងតឹងរឹងក្នុងការត្រួតពិនិត្យប័ណ្ណបើកបរ និងមួកសុវត្ថិភាពសម្រាប់អ្នកបើកបរទោចក្រយានយន្ត
- ពិន័យដល់យានយន្តណាដែលផ្ទុកឥវ៉ាន់ឬដាក់មនុស្សធ្ងន់ហួសកំណត់
- ពិន័យដល់អ្នកបើកបរណាដែលបើកហួសល្បឿនកំណត់
- ពិន័យដល់អ្នកបើកបរណាដែលមិនទាន់គ្រប់អាយុប្រើប្រាស់យានយន្ត
- ពិន័យដល់អ្នកបបើកបរណាដែលប្រើប្រាស់ទូរស័ព្ទនៅពេលកំពុងបើកបរយានយន្ត
- គោរពសិទ្ធិអាទិភាព និងយោគយល់អធ្យាស្រ័យគ្នា
- ត្រួតពិនិត្យសុវត្ថិភាពយានយន្តមុនពេលបើកបរឲ្យបានម៉ត់ចត់
- ជួសជុល ស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឲ្យបានសមស្រប និងដាក់ផ្តល់សញ្ញាឲ្យបានត្រឹមត្រូវបទដ្ឋាននៃច្បាប់ចរាចរ ។