Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្នុងនាមខ្ញុំ ជាបុគ្គលិកសិក្សាមួយរូប ខ្ញុំត្រូវមានវិធានការដើម្បីទប់ស្កាត់វប្បធម៌ពាលាអាវាសែទាំងនោះដូចតទៅៈ

  • បណ្តុះស្មារតីស្រឡាញ់សិល្បៈជាតិ ឲ្យចូលជ្រៅក្នុងស្រទាប់យុវជន
  • ផ្សព្វផ្សាយសិល្បៈនិងវប្បធម៌បរទេសនៅគ្រឹះស្ថានសិក្សានានានិងនៅទីសាធារណៈ
  • ទប់ស្កាត់វប្បធម៌បរទេសណាដែលមិនអាចផ្តល់ជាប្រយោជន៍ដល់សង្គមជាតិខ្មែរ
  • បង្កើតស្នាដៃនូវអ្វី ដែលជារបស់ខ្លួនឲ្យបានច្រើនហើយមានលក្ខណៈសុក្រឹតល្អប្រណិតដែលជាទីពេញនិយមរបស់ពលរដ្ឋ
  • ស្រាវជ្រាវស្វែងយល់ ស្វ័យកែលម្អវប្បធម៌ជាតិឲ្យស៊ីជម្រៅថែមទៀត
  • រួបរួមគ្នាលើកតម្កើងសិល្បៈ វប្បធម៌ជាតិឲ្យបានព្រមៗគ្នា
  • អប់រំឲ្យប្រជាពលរដ្ឋ យុវជននិយមប្រើប្រាស់សិល្បៈវប្បធម៌ជាតិឲ្យបានទូទាំងប្រទេស
  • អប់រំ និងវិធានការ ទៅលើទ្រឹស្តីនៃព្រំប្រទល់នៃសិទ្ធិសេរីភាពរបស់យុវជន ពលរដ្ឋឲ្យយល់ពីសិទ្ធិ និងច្បាប់ សិទ្ធិនិងការទទួលខុសត្រូវដើម្បីបំបាត់ ភាពអាណាធិបតេយ្យឲ្យអស់ពីក្នុងសង្គមជាតិ ព្រមទាំងបំបាត់ការរំលោភសិទ្ធិ
  • អប់រំសីលធម៌ទាំង៥ សីលធម៌ផ្ទាល់ខ្លួន គ្រួសារ សង្គម វិជ្ជាជីវៈ អន្តរជាតិ
  • អប់រំសីលធម៌ដើម្បីសេចក្តីថ្លៃថ្នូរ ក្នុងការរស់នៅរបស់មនុស្ស
  • ខិតខំពន្យល់ហេតុផលនូវអ្វីដែលជាសីលធម៌ ជាកត្តាប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណី
  • អប់រំឲ្យគេយល់ច្បាស់នូវអ្វី ដែលជាលក្ខណៈជាតិ អត្តសញ្ញាណជាតិ ដើម្បីទប់ស្កាត់ការបំផ្លាញវប្បធម៌ជាតិខ្មែរ
  • វាយបក និងទប់ស្កាត់ឲ្យទាន់ពេលវេលា លើអ្នកដែលមានការបង្កលើការប្រព្រឹត្តល្បែងពាលាអាវាសែ ផ្តេសផ្តាស ការទិញទឹកចិត្តសិល្បៈករ ទិញស្នាដៃអ្នកនិពន្ធបុរាណនានា
  • ជារួមវាយបកស្រាយនិងទប់ស្កាត់ឲ្យទាន់ពេលវេលាទៅលើអ្នកណា ដែលមានបំណងមិនល្អ ចង់បំបាត់សិល្បៈវប្បធម៌ជាតិ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login