Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
SpecialExams
2018-02-18 20:31

អត្ថ​ប្រយោជន៍​របស់​ព្រៃឈើ​ធម្មជាតិ

នៅលើ​ពិភព​លោកនេះ គ្រប់​ជីវសាស្ដ្រ​ទាំងអស់​ត្រូវការ​ព្រៃឈើ​ជាចាំបាច់​ណាស់។ ដូច្នេះ​គ្មានអ្វី​ដែលគ្មាន​ទំនាក់ទំនង​នឹងព្រៃ ឈើ​នោះទេ។

១. ព្រៃឈើ​ធម្មជាតិ និង​ជីវ​ចម្រុះ ៖ ជីវ​ចម្រុះ​រស់នៅ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ព្រៃឈើ។ ក្នុងនោះ​មាន​ដូចជា​ពពួក​ថនិកសត្វ ទាំង​តូចធំ ពពួក​សត្វល្មូន ពពួក​សត្វស្លាប​ជាដើម។ សត្វ​គ្រប់ប្រភេទ​វាអាច​រស់នៅ​លាក់ខ្លួន បង្កើត​ពូជពង្ស​តាម​អំបូរ​របស់វានៅទីនោះ។ សត្វស្លាប​ទាំងឡាយ​រស់នៅ​ពឹងផ្អែក​លើ​ព្រៃឈើ អាស្រ័យ​ចំណី​ជាអនុផល​ព្រៃឈើ ឬជា​សាច់សត្វ​ដទៃ​ទៀត។ ឯ​ពពួកសត្វ​ចតុបាត​ខ្លះវាស៊ី​ស្លឹករុក្ខជាតិ ខ្លះ​ប្រហារសត្វ​ប្រភេទ​ផ្សេងស៊ី​ជាអាហារ។ យើងក៏​អាច​និយាយ​បានទៀត​ថា ពួកវា​មាន​ចំណីដ៏សម្បូរ​បែប និង​ស៊ីគ្នា មាន​លក្ខណៈ​វិលជា​ប្រព័ន្ធ​ពីតូច​ទៅធំ​ជាដើម។ ក្រៅពី​ផ្ដល់ជា​ជម្រកដ៏​ប្រសើរ​សម្រាប់សត្វ​គ្រប់ប្រភេទ វាក៏​នៅមាន​ផ្ដល់នូវ​ឧស្ម័ន​អុកស៊ីសែន​សម្រាប់​សត្វ​ទាំងនោះ​ដកដង្ហើម​ផងដែរ។

២ . ព្រៃឈើ​ធម្មជាតិ និង​បរិយាកាស ៖ ព្រៃឈើ​មាន​ចំណែក​ធំធេង​ណាស់​ក្នុងការ​ជួយឱ្យ​បរិយាកាស​មាន​សភាព​ល្អប្រសើរ។ ព្រៃឈើ​បង្កឱ្យ​មាន​ភ្លៀងធ្លាក់​ទៀងទាត់ ស្រូបយក​ឧស្ម័ន​កាបូនិច​ដែលជា​ជាតិពុល​ក្នុង​ស្រទាប់​ខ្យល់ ហើយ​បញ្ចេញ​មកវិញ​នូវ​ឧស្ម័ន អុកស៊ីសែន​(នាពេលថ្ងៃ) ដែលមនុស្ស​សត្វ​ត្រូវការ​ដកដង្ហើម​ដើម្បីរស់។ ព្រៃឈើ​បាន​ស្រូបយក​ពន្លឺ​ព្រះអាទិត្យ​(កម្ដៅ)​ធ្វើឱ្យកម្ដៅមាន​លំនឹង និងមិន​ក្ដៅខ្លាំង។ ពោល​ព្រៃឈើ​ជួយ​រក្សា​បរិយាកាស​ឱ្យ​ត្រជាក់​ជានិច្ច ព្រមទាំង​ជួយ​កាត់បន្ថយ​ការ​រំខាន​ដោយសូរ​សម្លេង ខ្យល់កខ្វក់ ឬពុល និងកាត់​បន្ថយ​បាននូវ​គ្រោះ​ធម្មជាតិ ដូចជា​ខ្យល់​ព្យុះ​ជាដើម។

៣ . ព្រៃឈើ​ធម្មជាតិ និង​ធនធាន​ក្នុងដី ៖ ព្រៃឈើ​មាន​ចំណែក​ធំណាស់​ក្នុងការ​ជួយ​ទប់ស្កាត់​ការហូរ​ច្រោះដី និង​រក្សានិរន្ដរ ភាពទឹក​ក្រោមដី​ជាដើម។ ឫស​ឈើ​ដែលចាក់​ចូលយ៉ាង​ជ្រៅទៅ​ក្នុងដី បាន​ទប់ដី​មិនឱ្យ​បាក់ស្រុត​ទៀតផង។ ម្យ៉ាងទៀត​ទឹកមួយ​ផ្នែក បាន​ស្រូបយក​ដើម្បី​ចិញ្ចឹម​ដើមស្លឹក​របស់វា។ ស្លឹក និង​ផ្លែផ្សេងៗ​របស់វា​ដែល​ជ្រុះមក​លើដី​នឹង​ពុកផុយ​រលួយ​ធ្វើឱ្យ​ដីមាន​ជីជាតិ។ រីឯ ធនធាន​រ៉ែក្នុង​ដីមួយ​ចំនួន​កកើត​ឡើងដោយ​សារ​ចំណែក​រលួយ​នៃ​រុក្ខជាតិ​ដែលកប់​ក្នុងដី​រាប់ពាន់​ម៉ឺនឆ្នាំ​កន្លងមក។

៤. ព្រៃឈើ​ធម្មជាតិ និង​មនុស្ស ៖ មនុស្ស និង​ព្រៃឈើ​មាន​ទំនាក់​ទំនង​គ្នាជា​ប្រព័ន្ធ​មិនអាច​ខ្វះបាន ឬអាច​ថាជា​ផ្នែក មួយ​នៃជីវិត​មនុស្ស។ មនុស្ស​អាចទាញ​យកផល​ប្រយោជន៍​ពីព្រៃ​ធម្មជាតិ ប៉ុន្ដែ​មិនមែន​មាន​ន័យថា​ទាញយក​ផល​ប្រយោជន៍​រហូត​បាត់បង់ ទាំង​ព្រៃ បាត់បង់​ទាំង​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវ​ចម្រុះ​នោះទេ។ ព្រៃឈើ​ធម្មជាតិ​អាចជា​តំបន់​ទេសចរណ៍​ធ្វើឱ្យ​អារម្មណ៍​ជ្រះថ្លា អាចជា ប្រភព​ឱសថ​ព្យាបាល​ជម្ងឺ អាចជា​ប្រភព​អាហារ​មួយចំនួន​តាមរយៈ​ផល្លានុផល ជាផ្លែ ឬគ្រាប់​ធញ្ញជាតិ សាច់ជា​ដើម។ ប៉ុន្ដែ​មនុស្ស​ត្រូវ ចេះទាញ​យក​សក្ដានុពល​នោះឱ្យ​មាន​និរន្ដរភាព ដូចជា​ត្រូវ​កាប់ដើម​ឈើ​ដែល​គ្រប់អាយុ និង​ត្រូវដាំ​ឡើងវិញ ទើប​ព្រៃឈើ​ធម្មជាតិ នោះ​ស្ថិតស្ថេរ​បាន។ នៅមាន​ផល​ប្រយោជន៍​ជា​ប្រយោល​ច្រើនផ្សេង​ទៀត ដូចជា​ទទួលបាន​ខ្យល់​អាកាស​ល្អ កម្ដៅសមស្រប​ជាដើម។ ភាពស្រស់​បំព្រង​នៃរុក្ខជាតិ​ទាំងឡាយ គឺជា​ភាពស្រស់​បំព្រង​នៃជីវិត​របស់​មនុស្ស។ មនុស្ស​ចូលរួម​ការពារ​ព្រៃឈើ​ធម្មជាតិ គឺ​មាន​ន័យថា​មនុស្ស​ចូលរួម​ការពារ​បរិស្ថាន ហើយ​មាន​ន័យថា​ចូលរួម​ការពារ​ជីវិត​សត្វ និង​មនុស្ស​ខ្លួនឯង​ផងដែរ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login