សំណួរ
៥៦- តើប្រទេសកម្ពុជា អនុវត្តតាមគោលនយោបាយយ៉ាងដូចម្តេច ?
៥៧- តើប្រទេសកម្ពុជាប្រកាន់របបសេដ្ឋកិច្ចបែបណា ?
៥៨- តើរដ្ឋមាននយោបាយសេដ្ឋកិច្ចសំខាន់ៗអ្វីខ្លះ ?
៥៩- តើរដ្ឋមានវិធានការណ៍អ្វីខ្លះក្នុងផ្នែកអប់រំ វប្បធម៌ និង សង្គមកិច្ច ?
៦០- តើរដ្ឋសភាជាអ្វី ? កើតឡើង និង មានភារកិច្ចយ៉ាងដូចម្តេច ?
ចម្លើយ
៥៦- ប្រទេសកម្ពុជា អនុវត្តតាមគោលនយោបាយដូចជា ៖
+ មាត្រា៨២
- ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី
- អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារឯកភាពជាតិ
- ការពារទំនៀមទំលាប់ប្រពៃណីល្អរបស់ជាតិ
- ការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ
- យកចិត្តទុកដាក់ជាអាទិភាពជីវភាពរស់នៅ និង សុខភាពរបស់ប្រជាពលរដ្ឋ
+ មាត្រា៥៣
- ប្រកាន់នយោបាយអព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ
- រួមរស់ដោយសន្តិភាព សហវិជ្ជមានជាមួយប្រទេសជិតខាង និង សកលលោក
- មិនឈ្លានពានឬជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផ្ទាល់ឬប្រយោលតាមរូបភាពអ្វីក៏ដោយ ដោះស្រាយដោយសន្តិវិធីដើម្បីប្រយោជន៍រួមទាំងអស់គ្នា
- មិនចូលបក្សសម្ព័ន្ធយោធា ឬ កិច្ចព្រមព្រៀងយោធាណាមួយទេ
- មិនឲ្យមានយោធាបរទេសតាំងលើទឹកដីខ្លួន និង តាំងយោធានៅបរទេសទេ
- ទទួលយកអំណោយផ្នែកយោធាដើម្បីការពារ ធានាសណ្តាប់ធ្នាប់ សន្តិសុខជាតិ ។
៥៧- អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលដោយសេរី រដ្ឋគោរពសិទ្ធិឯកជនលើផលិតផល ភោគផលទ្រព្យសម្បត្តិ និងការប្រកបមុខរបរអាជីវកម្មផ្សេងៗ ។
៥៨- រដ្ឋមាននយោបាយសេដ្ឋកិច្ចសំខាន់ៗដូចជា ៖
- ជំរុញអភិវឌ្ឍសេដ្ឋកិច្ចគ្រប់វិស័យ ពិសេសនៅតំបន់ដាច់ស្រយ៉ាល
- ដោះស្រាយមធ្យោបាយផលិតផល ការពារថ្លៃផលិតផលជូនកសិករ សប្បករ និង ស្វែងរកទីផ្សារផង
- យកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ ជួយប្រជាពលរដ្ឋឲ្យមានជីវភាពបានសមរម្យ ។
៥៩- រដ្ឋមានវិធានការណ៍ក្នុងផ្នែកអប់រំ វប្បធម៌ និង សង្គមកិច្ចដូចជា ៖
- ការពារលើកស្ទួយសិទ្ធិពលរដ្ឋក្នុងវិស័យទាំងបីខាងលើ
- ផ្តល់ការអប់រំឥតបង់ថ្លៃដល់ពលរដ្ឋគ្រប់រូបភាពនៅថ្នាក់មធ្យមសិក្សាកំរិត១ និង ២
- ថែរក្សា និង ពង្រីកវប្បធម៌ជាតិ
- ការពារ និងពង្រីកភាសាខ្មែរ
- ការពារ ថែរក្សាប្រាសាទបូរាណ វត្ថុសិល្បៈបូរាណ រមណីយ៍ដ្ឋានប្រវត្តិសាស្ត្រ
- ធានាសុខភាពពលរដ្ឋ បង្កើតមន្ទីរពេទ្យព្យាបាលជំងឺដោយឥតបង់ថ្លៃ
- យកចិត្តទុកដាក់ចំពោះស្ត្រី កុមារ ជនពិការ និងគ្រសារយុទ្ធជនបូជាដើម្បីជាតិ
- បង្កើតរបបសន្តិសុខសង្គមសំរាប់កម្មករ និយោជិត ។
៦០- រដ្ឋសភា ជាក្រុមប្រឹក្សារបស់ប្រជាពលរដ្ឋនិងជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិក្នុងការបង្កើត និងអនុម័តច្បាប់
- កើតឡើងដោយការបោះឆ្នោតជ្រើសរើសពីប្រជាពលរដ្ឋធ្វើជាតំណាងរបស់ខ្លួននៅក្នុងមណ្ឌលហៅថា«តំណាងរាស្ត្រ» តាមល័ក្ខការណ៍ទាំង៥ជាសកល សេរី ស្មើភាព ចំពោះ និងសំងាត់ ។
- មានអាណត្តិរយៈពេល៥ឆ្នាំបោះឆ្នោតជ្រើសតាំងម្តងពីប្រជាពលរដ្ឋទូទាំងប្រទេស ។
មានភារកិច្ច ៖
- បំពេញភារកិច្ចរបស់ខ្លួនតាមកំណត់រដ្ឋធម្មនុញ្ញ និង ច្បាប់ជាធរមាន
- អនុម័តថវិកាជាតិ ផែនការរដ្ឋ រដ្ឋខ្ចីប្រាក់គេ ឲ្យគេខ្ចីប្រាក់រដ្ឋ កិច្ចសន្យាហិរញ្ញវត្ថុ បង្កើត កែប្រែ ឬ លុបចោលពន្ធដារ
- ផ្តល់សេចក្តីយល់ព្រមលើគណនីរដ្ឋបាល
- អនុម័តច្បាប់លើកលែងទោសជាទូទៅ
- អនុម័តយល់ព្រម ឬលុបចោលសន្ធិសញ្ញា ឬអនុសញ្ញាអន្តរជាតិ
- អនុម័តច្បាប់ប្រកាសសង្គ្រាម បោះឆ្នោតទុកចិត្តលើរាជរដ្ឋាភិបាល តាមមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល ។
តភាគ