ក្រមព្រហ្មទណ្ឌត្រូវបានប្រកាសអោយប្រើដោយព្រះរាជក្រម លេខ នស/ រកម/១១០៩/០២២ ចុះថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ ២០០៩ ។ ក្រមព្រហ្មទណ្ឌមាន ៦៧ មាត្រា ចែកចេញជា ៦គន្លឹះ ដែលមានរៀបរាប់ដូចខាងក្រោមនេះ ៖
- គន្លឹះទី ១ បទប្បញ្ញត្តិទូទៅ មាន ១៨២ មាត្រា (ចាប់ពីមាត្រា ១-១៨២)
- គន្លឹះទី ២ បទល្មើសប្រឆាំងនឹងបុគ្គល មាន ១៧០ មាត្រា (ចាប់ពី ១៨៣-៣៥២ )
- គន្លឹះទី ៣ បទល្មើសប្រឆាំងនឹងទ្រព្យសម្បត្តិ មាន ៨០ មាត្រា (ចាប់ពី ៣៥៣-៤៣២)
- គន្លឹះទី ៤ បទល្មើសប្រឆាំងនឹងជាតិ មាន ២៣៥ មាត្រា (ចាប់ពី ៤៣៣-៦៦៧ )
- គន្លឹះទី ៥ អន្តរប្បញ្ញត្តិ មាន ៣ មាត្រា (ចាប់ពី ៦៦៨-៦៧០)
- គន្លឹះទី ៦ អវសានប្បញ្ញត្តិ មាន ២ មាត្រា (ចាប់ពី ៦៧១-៦៧២) ។