ការបើកបរហាមជែកគ្នានៅក្នុងករណីដូចខាងក្រោមៈ
- ជែងគ្នាមជាបីជួរ ( ជែងលើរថយន្តដែលកំពុងជែងគ្នា )
- កន្លែងមានសញ្ញាហាមជែង
- នៅកន្លែងផ្លូវកោង ឬផ្លូវឡើងទួលលើកលែងតែកាតជែងនេះអាចទុកឲ្យផ្នែកទ្រូងផ្លូវខាងឆ្វេងគំនូសបង្អូតកណ្តាលនៅទំនេរបាន
- នៅជិតឬកន្លែងផ្លូវបត់ ផ្លូវខ្វែង ផ្លូវរអិល
- នៅកន្លែងកំពូលផ្លូវចោត ផ្លូវតូចចង្អៀត ឬផ្លូវដាក់សញ្ញាបន្ថយល្បឿន
- នៅលើស្ពាន ឬពេលចុះចំណោត
- នៅកន្លែងការដ្ឋាន
- នៅជិត ឬកន្លែងកំណាត់ផ្លូវដែលទុកសម្រាប់ថ្មើរជើងឆ្លងកាត់
- នៅផ្លូវក្រោមស្ពាន ឬផ្លូវរូង
- នៅពេលមើលឃើញមិនច្បាស់ដូចជាពេលភ្លៀងខ្លាំង ចុះអ័ព្ទខ្លំាង ដីហុយខ្លាំងឬផ្សែងមខ្លាំង
- នៅជិតឬកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើងដែលគ្មានរបាំង
- នៅលើផ្លូវដែលមានទឹកលិច ។