ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្រមព្រហ្មទណ្ឌចូលជាធរមានបន្ទាប់ពីការប្រកាសអោយប្រើដោយព្រះរាជក្រម លេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី ៣០ ខែ វិច្ឆិការ ឆ្នាំ ២០០៩ ។ សម្រាប់រយៈពេល ១០ថ្ងៃ បន្ទាប់ពីការប្រកាសអោយប្រើ ដោយព្រះរាជក្រមត្រូវចូលជាធរមាននៅរាធានីភ្នំពេញ ក្នុងថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០០៩ និងរយៈពេល ២០ថ្ងៃសម្រាប់ការចូលជាធរមាននៅទូទាំងប្រទេស ក្នុងថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០០៩ ។ គួរកត់សំគាល់ផងដែរថា ចាប់ពីមាត្រា ១ដល់ មាត្រា ១៨២ នៃគន្លឹះទី ១ ក្នុងក្រមព្រហ្មទណ្ឌត្រូវបាន យកមកអនុវត្តន៍ភ្លាមៗ បន្ទាប់ពីការចូលជាធរមាននៃក្រម នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០០៩ ។ ចំណែកឯបទប្បញ្ញត្តិដទៃទៀត ត្រូវយកទៅអនុវត្តន៍ក្នុងរយៈពេលមួយឆ្នាំក្រោយការចូលជាធរមាននៃក្រម ពោលគឺបទប្បញ្ញត្តិទាំងអស់នៃក្រមព្រហ្មទណ្ឌ ត្រូវបានចូលជាធរមាននៅថ្ងៃ ទី ២១ ខែធ្នូ ឆ្នាំ ២០១០ ។