Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-12-10 15:49

ហ៊ីប៉ូតែក គឺជាសិទ្ធិប្រាតិភោគមួយប្រភេទ ដែលម្ចាស់បំណុលមានសិទ្ធិទទួលបានការសងចំពោះសិទ្ធិលើបំណុលរបស់ខ្លួនដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត ចំពោះអចលនវត្ថុដែលបានដាក់ជាប្រាតិភោគនៃកាតព្វកិច្ច ដោយកូនបំណុល ឬដោយគតិយជន មិនផ្ទេរការកាន់កាប់ (មាត្រា៨៤៣ កថាខណ្ឌទី១ នៃក្រមរដ្ឋប្បវេណី) ។ ផ្អែកតាមអត្ថន័យនេះ ហ៊ីប៉ូតែក គឺជាប្រភេទនៃសិទ្ធិប្រាតិភោគមួយដែលមិនផ្ទេរការកាន់កាប់ ពោលគឺ ហ៊ីប៉ូតែកគ្រប់គ្រងចំពោះតែតម្លៃនៃវត្ថុតែប៉ុណ្ណោះ ហេតុនេះកូនបំណុល ឬគតិយជនដែលបានយកវត្ថុមកដាក់ជាប្រាតិភោគ នៅតែមានសិទ្ធិប្រើប្រាស់ និងអាស្រ័យផលពីវត្ថុនោះដដែល ។ ម្យ៉ាងវិញទៀត ហ៊ីប៉ូតែកក្រៅពីមិនតម្រូវឲ្យផ្ទេរ ការកាន់កាប់ ក៏មិនតម្រូវឲ្យប្រគល់ប័ណ្ណកម្មសិទ្ធិដែរ នេះគឺជាចំណុចខុសគ្នាអំពីការដាក់ធានា ដែលមានចែងនៅក្នុងច្បាប់ភូមិបាល ។ មួយវិញទៀត ហ៊ីប៉ូតែកអាចធ្វើបានច្រើនដង មានន័យថាគេអាចបង្កើត ហ៊ីប៉ូតែកច្រើនជាងមួយ ហើយក្នុងករណីហ៊ីប៉ូតែកច្រើនត្រូវបានបង្កើតឡើយលើអចលនវត្ថុតែមួយ លំដាប់នៃហ៊ីប៉ូតែកត្រូវអនុលោមទៅតាមពេលវេលាដែលបានចុះបញ្ជី (មាត្រា៨៥១ នៃក្រមរដ្ឋប្បវេណី) ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login