ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ម្ចាស់បំណុលនៃការអនុវត្តត្រូវដាក់នូវឯកសារចម្លងយថាភូតនៃលិខិតអនុវត្ត រួមជាមួយនឹងពាក្យសុំឲ្យផ្តល់បមន្តអនុវត្តទៅឲ្យតុលាការដែលមានសំណុំរឿង ឬសារការីដែលជាអ្នករក្សាទុកនូវច្បាប់ដើមនៃលិខិតយថាភូត (ក្រមនីតិវ៣៥៤ កថា.២, មាត្រា ៣៥៥) ។ ក្រឡាបញ្ជី ឬសារការីធ្វើការផ្ទៀងផ្ទាត់លើច្បាប់ដើមនៃលិខិតអនុវត្ត និងសំណុំរឿងជាអាទិ៍ ហើយធ្វើការត្រួតពិនិត្យថាតើបានសរសេរអំពីអត្ថិភាពនៃប្រាតិភោគ ឬអត់ និងធ្វើការពិនិត្យសាលក្រមថាបានចូលជាស្ថាពរហើយឬនៅ ប្រសិនបើយល់ឃើញថាត្រឹមត្រូវ ក្រឡាបញ្ជី ឬសារការី នឹងផ្តល់រូបមន្តអនុវត្តលើឯកសារចម្លងយថាភូតនៃលិខិតអនុវត្ត ។ ផ្អែកតាមបញ្ញត្តិដែលកំណត់នៅក្នុងក្រមរដ្ឋប្បវេណី មាត្រា ៣៥៧ កថា.១ រូបមន្តអនុវត្តត្រូវសរសេរភ្ជាប់ បន្ថែមនៅផ្នែកខាងក្រោមនៃឯកសារចម្លងយថាភូតនៃលិខិតអនុវត្ត ហើយក្រឡាបញ្ជី ឬសារការីត្រូវចុះហត្ថលេខាលើរូបមន្តអនុវត្តដោយសរសេរ ថ្ងៃ ខែ ឆ្នាំ នៃការផ្តល់រូបមន្តអនុវត្ត ។ ជាធម្មតា ប្រសិនបើខ្លឹមសារនៃរូបមន្តអនុវត្តសរសេរថា “ម្ចាស់បំណុលនៃការអនុវត្ត X អាចអនុវត្តហ៊ីប៉ូតែក ចំពោះកូនបំណុលនៃការអនុវត្ត Y បាន ដោយផ្អែកតាមលិខិត អនុវត្តនេះ ។ ហត្ថលេខារបស់ក្រឡាបញ្ជី ឬសារការី ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៥” នោះវាមានលក្ខណៈគ្រប់គ្រាន់ហើយ ។ ប៉ុន្តែ វាមានភាពចាំបាច់ក្នុងការសរសេរបន្ថែមនូវចំណុច ដូចដែលមានចែងក្នុងចំណុច ខ គ ឃ នៃមាត្រា ៣៥៧ កថា.១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ប្រសិនបើមានស្ថានភាពបែបនោះ។ * នៅពេលផ្តល់រូបមន្តអនុវត្ត ក្រឡាបញ្ជី ឬ សារការី ត្រូវសរសេរនូវចំណុចដែលបានកំណត់នៅក្នុងមាត្រា ៣៥៩ កថា.១ នៃក្រមនីតិវិធីរដ្ឋប្បវេណី នៅលើច្បាប់ដើមនៃលិខិតអនុវត្ត (ក្រមនីតិ/ណី មាត្រា ៣៥៩ កថា.១)។ ម្យ៉ាងទៀត ក្នុងករណីដែលបានផ្តល់រូបមន្តអនុវត្តច្រើនច្បាប់ និង ច្រើនដង ក្រឡាបញ្ជី ឬ សារការី ត្រូវជូនដំណឹងទៅកូនបំណុលនៃការអនុវត្តអំពីហេតុការណ៍ និងមូលហេតុនោះ និងចំនួននៃឯកសារចម្លងយថាភូតដែលត្រូវបានផ្តល់រូបមន្តអនុវត្ត (ក្រមនីតិជា មាត្រា ៣៥៨ កថា.២) ។