Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-04 09:18

ក្រមនីតិវិធីរដ្ឋប្បវេណី មាត្រា ៤១៩ ក.១ បានកំណត់ថា “នៅពេលចាប់ផ្តើមនីតិវិធីនៃការលក់ដោយបង្ខំតុលាការអនុវត្តត្រូវចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ ហើយត្រូវប្រកាសអំពីការរឹបអូសអចលនវត្ថុ ដើម្បីម្ចាស់បំណុលនៃការអនុវត្តក្នុងដីកាសម្រេចចាប់ផ្ដើមនេះ ។ ហេតុនេះដីកាសម្រេចចាប់ផ្តើមលក់ដោយបង្ខំត្រូវសរសេរថា ឧទាហរណ៍ ៖ ត្រូវចាប់ផ្តើមនីតិវិធីលក់ដោយបង្ខំ ហើយត្រូវរឹបអូសអចលនវត្ថុ.….….…...ដែលជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្តដើម្បីសងបំណុលដែលត្រូវបានធានាដោយហ៊ីប៉ូតែកចំពោះម្ចាស់បំណុលនៃការអនុវត្ត ដោយផ្អែកលើហ៊ីប៉ូតែក...…….។"  តុលាការអនុវត្តត្រូវប្រកាសអំពីការរឹបអូសនោះ ទោះបីជាគ្មានសរសេរអំពីការទាមទារឲ្យរឹបអូសនៅក្នុងពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែកក៏ដោយ ។ ម្យ៉ាងវិញទៀត ចៅក្រមដែលបានចេញដីកាសម្រេច ត្រូវចុះហត្ថលេខាលើដីកាសម្រេចនោះ (ក្រមនីតិ/ណី មាត្រា ៣៣៥, មាត្រា ២១៣ កថា.២) ។ លើសពីនេះទៀតនៅក្នុងដីកាសម្រេចចាំបាច់ត្រូវសរសេរអំពីសញ្ញាណនៃតូភាគីសញ្ញាណនៃហ៊ីប៉ូតែក សញ្ញាណនៃសិទ្ធិលើបំណុលដែលត្រូវបានធានា និងសញ្ញាណរបស់អចលនវត្ថុហ៊ីប៉ូតែកជាអាទី ។ ប្រសិនបើ សញ្ញាណរបស់កូនបំណុលនៃការអនុវត្ត និងសញ្ញាណរបស់អចលនវត្ថុហ៊ីប៉ូតែកខុសពីលិខិតអនុវត្ត និងឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីអចលនវត្ថុ នោះការផ្ទុកផ្ដាក់ឲ្យចុះបញ្ជីមិនអាចធ្វើបានទេ ។ ហេតុ នេះ ចៅក្រមត្រូវអានឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីអចលនវត្ថុ និងលិខិតអនុវត្តដោយយកចិត្តទុកដាក់ បន្ទាប់មកចៅក្រមត្រូវសរសេរឈ្មោះរបស់កូនបំណុលនៃការអនុវត្ត និងសញ្ញាណនៃអចលនវត្ថុនៅក្នុងដីកាសម្រេចនោះឲ្យដូចគ្នាទៅនឹងឈ្មោះ និងសញ្ញាណនៃអចលនវត្ថុដែលមាននៅក្នុងឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីអចលនវត្ថុ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login