2019-10-03 09:16
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១១- តើត្រូវធ្វើដូចម្តេច ទើបអាចទទួលបានឯកសារចម្លងយថាភូតនៃលិខិតអនុវត្ត ?
១២- តើធ្វើដូចម្តេចទើបអាចទទួលបានរូបមន្តអនុវត្ត ?
១៣- តើត្រូវធ្វើដូចម្តេចទើបអាចទទួលបាននូវលិខិតបញ្ជាក់អំពីការបញ្ជូន ?
១៤- តើធ្វើដូចម្តេចទើបអាចទទួលបាននូវឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីអចលនវត្ថុ?
១៥- តើត្រូវសរសេរអ្វីខ្លះនៅក្នុងពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែក?
ចម្លើយ
១១- ដើម្បីអនុវត្តហ៊ីប៉ូតែកត្រូវមានលិខិតអនុវត្ត ២ ប្រភេទ ដូចខាងក្រោម (ក្រមនីតិ/ មាត្រា ៤៩៦) ។ ដោយសារតែតុលាការ និងសារការីជាអ្នករក្សាទុកនូវច្បាប់ដើមនៃលិខិតអនុវត្ត ដូច្នេះ ម្ចាស់បំណុលនៃការអនុវត្តត្រូវរៀបចំឯកសារចម្លងយថាភូតណាមួយនៃ A ឬក៏ B ដូចតទៅ ៖
A- សាលក្រម ឬ សាលដីកាស្ថាពរដែលបញ្ជាក់អំពីអត្ថិភាពនៃសិទ្ធិប្រាតិភោគ ឬ លិខិតដែលមានអានុភាពដូច សាលក្រម ឬ សាលដីកាស្ថាពរនោះ ៖ អាចជាសាលក្រមដែលបង្គាប់ឲ្យផ្តល់តាវកាលិក (សាលក្រមបង្គាប់ ឲ្យធ្វើនីតិវិធីចុះបញ្ជី) ក៏បាន ឬសាលក្រមដែលទាមទារឲ្យបញ្ចាក់ក៏បានឲ្យតែសាលក្រមទាំងពីរនេះ សរសេរពីខ្លឹមសារដែលបញ្ជាក់អំពីអត្ថិភាពនៃហ៊ីប៉ូតែក ។ ឧទាហរណ៍៖ សាលក្រមស្ថាពរដែលទទួលស្គាល់ នូវការទាមទារនៃបណ្តឹងទាមទារឲ្យបញ្ជាក់អំពីអត្ថិភាពនៃហ៊ីប៉ូតែក សាលក្រមស្ថាពរដែលច្រានចោលការទាមទារនៃបណ្តឹងទាមទារឲ្យបញ្ជាក់អំពីនត្ថិភាពនៃហ៊ីប៉ូតែក សាលក្រមស្ថាពរដែលបង្គាប់ឲ្យធ្វើនីតិវិធីចុះបញ្ជីអំពីការបង្កើតហ៊ីប៉ូតែក កំណត់ហេតុសះជា ឬកំណត់ហេតុទទួលស្គាល់ការទាមទារដែលមានអត្ថន័យដូចគ្នានឹងសាលក្រមខាងលើនេះជាអាទិ៍ ។
B- លិខិតយថាភូតដែលធ្វើឡើងដោយសារការីហើយដែលបញ្ជាក់អំពីអត្ថិភាពនៃសិទ្ធិប្រាតិភោគ ៖ មានដូចជា លិខិតយថាភូតនៃកិច្ចសន្យាបង្កើតហ៊ីប៉ូតែក ។
១២- ម្ចាស់បំណុលនៃការអនុវត្តត្រូវដាក់នូវឯកសារចម្លងយថាភូតនៃលិខិតអនុវត្ត រួមជាមួយនឹងពាក្យសុំឲ្យផ្តល់បមន្តអនុវត្តទៅឲ្យតុលាការដែលមានសំណុំរឿង ឬសារការីដែលជាអ្នករក្សាទុកនូវច្បាប់ដើមនៃលិខិតយថាភូត (ក្រមនីតិវ៣៥៤ កថា.២, មាត្រា ៣៥៥) ។ ក្រឡាបញ្ជី ឬសារការីធ្វើការផ្ទៀងផ្ទាត់លើច្បាប់ដើមនៃលិខិតអនុវត្ត និងសំណុំរឿងជាអាទិ៍ ហើយធ្វើការត្រួតពិនិត្យថាតើបានសរសេរអំពីអត្ថិភាពនៃប្រាតិភោគ ឬអត់ និងធ្វើការពិនិត្យសាលក្រមថាបានចូលជាស្ថាពរហើយឬនៅ ប្រសិនបើយល់ឃើញថាត្រឹមត្រូវ ក្រឡាបញ្ជី ឬសារការី នឹងផ្តល់រូបមន្តអនុវត្តលើឯកសារចម្លងយថាភូតនៃលិខិតអនុវត្ត ។ ផ្អែកតាមបញ្ញត្តិដែលកំណត់នៅក្នុងក្រមរដ្ឋប្បវេណី មាត្រា ៣៥៧ កថា.១ រូបមន្តអនុវត្តត្រូវសរសេរភ្ជាប់ បន្ថែមនៅផ្នែកខាងក្រោមនៃឯកសារចម្លងយថាភូតនៃលិខិតអនុវត្ត ហើយក្រឡាបញ្ជី ឬសារការីត្រូវចុះហត្ថលេខាលើរូបមន្តអនុវត្តដោយសរសេរ ថ្ងៃ ខែ ឆ្នាំ នៃការផ្តល់រូបមន្តអនុវត្ត ។ ជាធម្មតា ប្រសិនបើខ្លឹមសារនៃរូបមន្តអនុវត្តសរសេរថា “ម្ចាស់បំណុលនៃការអនុវត្ត X អាចអនុវត្តហ៊ីប៉ូតែក ចំពោះកូនបំណុលនៃការអនុវត្ត Y បាន ដោយផ្អែកតាមលិខិត អនុវត្តនេះ ។ ហត្ថលេខារបស់ក្រឡាបញ្ជី ឬសារការី ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៥” នោះវាមានលក្ខណៈគ្រប់គ្រាន់ហើយ ។ ប៉ុន្តែ វាមានភាពចាំបាច់ក្នុងការសរសេរបន្ថែមនូវចំណុច ដូចដែលមានចែងក្នុងចំណុច ខ គ ឃ នៃមាត្រា ៣៥៧ កថា.១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ប្រសិនបើមានស្ថានភាពបែបនោះ។ * នៅពេលផ្តល់រូបមន្តអនុវត្ត ក្រឡាបញ្ជី ឬ សារការី ត្រូវសរសេរនូវចំណុចដែលបានកំណត់នៅក្នុងមាត្រា ៣៥៩ កថា.១ នៃក្រមនីតិវិធីរដ្ឋប្បវេណី នៅលើច្បាប់ដើមនៃលិខិតអនុវត្ត (ក្រមនីតិ/ណី មាត្រា ៣៥៩ កថា.១)។ ម្យ៉ាងទៀត ក្នុងករណីដែលបានផ្តល់រូបមន្តអនុវត្តច្រើនច្បាប់ និង ច្រើនដង ក្រឡាបញ្ជី ឬ សារការី ត្រូវជូនដំណឹងទៅកូនបំណុលនៃការអនុវត្តអំពីហេតុការណ៍ និងមូលហេតុនោះ និងចំនួននៃឯកសារចម្លងយថាភូតដែលត្រូវបានផ្តល់រូបមន្តអនុវត្ត (ក្រមនីតិជា មាត្រា ៣៥៨ កថា.២) ។
១៣- មុនពេលដាក់ពាក្យសុំអនុវត្តហ៊ីប៉ូតែក ឯកសារចម្លងដែលមានសេចក្តីបញ្ជាក់ ឬ ឯកសារចម្លងយថាភូតនៃលិខិតអនុវត្តត្រូវបញ្ជូនទៅកូនបំណុលនៃការអនុវត្ត ។ ម្យ៉ាងទៀត ក្នុងករណីដែលបានផ្តល់រូបមន្តអនុវត្តពិសេស នោះរូបមន្តអនុវត្ត និងឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃឯកសារដែលម្ចាស់បំណុលនៃការអនុវត្តបានដាក់ ដើម្បីទទួលបានរូបមន្តអនុវត្តពិសេស ក៏ត្រូវបញ្ជូនទៅឲ្យកូនបំណុលផងដែរ (ក្រមនីតិវិធី/ជា មាត្រា ៣៦០) ។ បន្ទាប់មក ម្ចាស់បំណុលហ៊ីប៉ូតែកទទួលបាននូវលិខិតបញ្ជាក់ពីការបញ្ជូន ហើយត្រូវភ្ជាប់លិខិតនោះជាមួយនឹងពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែក។ ក្នុងករណីដែលក្រឡាបញ្ជីបានធ្វើការបញ្ជូននោះក្រឡាបញ្ជីដែលបានអនុវត្តការបញ្ជូនជាអ្នកចេញលិខិតបញ្ជាក់អំពីការបញ្ជូននោះ (ក្រមនីតិ/៣ មាត្រា ២៥៨ កថា.១)។ ក្នុងករណីដែលយកលិខិតយថាភូតដែលបញ្ជាក់ អំពីសិទ្ធិប្រាតិភោគមកធ្វើជាលិខិតអនុវត្ត ការបញ្ជូនលិខិតយថាភូតនោះគឺមិនមានកំណត់ក្នុងក្រមនីតិវិធីរដ្ឋប្បវេណីទេ។ ហេតុនេះ សារការីអាច ឬ មិនអាចធ្វើការបញ្ជូនបាននោះ គឺអាស្រ័យលើបទដ្ឋានគតិយុត្តផ្សេងៗ និងការអនុវត្តជាក់ស្តែងដែលមានលក្ខណៈសមស្រប។ ប៉ុន្តែ ក្នុងករណីដែលសារការីបានធ្វើការបញ្ជូន នោះសារការីត្រូវចេញលិខិត បញ្ជាក់អំពីបញ្ជូន ដែលមាននីតិវិធីដូចគ្នាទៅនឹងនីតិវិធីនៃការបញ្ជូនដោយក្រឡាបញ្ជីដែរ។
១៤- ម្ចាស់បំណុលនៃការអនុវត្ត ត្រូវដាក់ពាក្យសុំឲ្យបញ្ជាក់សៀវភៅចុះបញ្ជីអចលនវត្ថុហ៊ីប៉ូតែក ទៅរដ្ឋបាល សុរិយោដី ហើយមន្ត្រីចុះបញ្ជីត្រូវចេញលិខិតបញ្ជាក់មិនឲ្យលើសរយៈពេល ៣ ថ្ងៃ (ប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការចុះបញ្ជីអំពីសិទ្ធិប្រត្យក្សទាក់ទងនឹងក្រមរដ្ឋប្បវេណី ប្រការ ១៣៨, ប្រការ ១៣៩)។ មន្ត្រីចុះបញ្ជីមិនត្រូវបដិសេធ ការចេញលិខិតបញ្ជាក់ទេ ក្នុងករណីដែលម្ចាស់បំណុលនៃការអនុវត្តបានដាក់ពាក្យសុំត្រឹមត្រូវហើយ និងបានបង់សោហ៊ុយរួចរាល់ ។ពោលគឺ ទោះបីជាមានករណីដែលបុគ្គលមិនមែនជាកម្មសិទ្ធិករបានដាក់ពាក្យសុំឯកសារចម្លង ដែលមានសេចក្តីបញ្ជាក់នៃសៀវភៅគោលបញ្ជីអចលនវត្ថុក៏ដោយ មន្ត្រីចុះបញ្ជី ត្រូវចេញឯកសារចម្លងដែលមាន សេចក្តីបញ្ជាក់នៃសៀវភៅគោលបញ្ជីអចលនវត្ថុ។
១៥- នៅក្នុងពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែក ត្រូវសរសេរនូវចំណុចដូចខាងក្រោម (ក្រមនីតិ/មាត្រា ៥០៩) ៖