Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើសារការីជានរណា?

២- តើសារការីបំពេញការងារអ្វីខ្លះ ?

៣- អ្វីទៅជាលិខិតយថាភូត ?

៤- តើសារៈប្រយោជន៍នៃលិខិតយថាភូតមានអ្វីខ្លះ ?

៥- តើកិច្ចសន្យាអ្វីខ្លះដែលចាំបាច់ត្រូវធ្វើជាលិខិតយថាភូត ?

ចម្លើយ

១- សារការី គឺជាអ្នកវិជ្ជាជីវៈច្បាប់ និងជាមន្ត្រីសាធារណៈ ដែលត្រូវបានតែងតាំងដោយអនុក្រឹត្យរបស់រដ្ឋាភិបាល ដើម្បីបំពេញភារកិច្ចក្នុងការផ្តល់យថាភូតភាពលើលិខិត ឬកិច្ចសន្យាទាំងឡាយ ។ សារការី មិនមែនជាមន្រ្តីរាជការស៊ីវិល ដែលស្ថិតក្រោមច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនោះទេ ។ សារការី បំពេញការងារដោយេករាជ្យ និងទទួលកម្រៃពីការងារផ្តល់សេវានៅមន្ទីសារការីរបស់ខ្លួន ។

២- សារការីបំពេញការងារដូចជា ៖

  • តួនាទីក្នុងការផ្តល់យថាភូតភាព និងសុវត្ថិភាពគតិយុត្ត

- ធានាភាពត្រឹមត្រូវនៃឆន្ទៈពិតប្រាកដរបស់គូភាគី ភាគីអះអាង និងចុះហត្ថលេខា ឬផ្តិតមេដៃនៅច​ំពោះមុខសារការី

- បំភ្លឺ ផ្តល់ព័ត៌មាន ផ្តល់ប្រឹក្សាយោបល់ដល់គូភាគី និងធានាពីភាពត្រឹមត្រូវស្របច្បាប់នៃខ្លឹមសារក្នុងកិច្ចសន្យ

  • តួនាទីក្នុងការបញ្ជាក់លើលិខិត ឬកិច្ចសន្យា

- បញ្ជាក់ពីភាពពិតប្រាកដនៃអត្តសញ្ញាណ ហត្ថលេខា ឬស្នាមមេដៃរបស់គូភាគី

- បញ្ជាក់ពីការថតចម្លងត្រឹមត្រូវតាមច្បាប់ដើម

- បញ្ជាក់ពីការបកប្រែត្រឹមត្រូវតាមខ្លឹមសារពីភាសាដើម ។

៣- លិខិតយថាភូតរួមមាន២ប្រភេទ ៖

  • ជាលិខិត ឬកិច្ចសន្យាដែលធ្វើឡើងដោយសារការី (សារការីជាអ្នកតាក់តែងឡើង)
  • ជាលិខិត ឬកិច្ចសន្យាឯកជនដែលសារការីចុះនិទ្ទេសថា​ លិខិតនោះមានភាពត្រឹមត្រូវតាមច្បាប់ និងចុះបរិច្ឆេទ និងហត្ថលេខាក្រោយពេលសារការីបញ្ជាក់ថា លិខិតនោះមានភាពត្រឹមត្រូវតាមច្បាប់ (លិខិត ឬកិច្ចសន្យាឯកជន ដែលស្នើរសុំឲ្យសារការីផ្តល់យថាភូតភាព) ។

៤- សារៈប្រយោជន៍នៃលិខិតយថាភូតមានដូចជា ៖

  • ការជឿជាក់ពីភាពត្រឹមត្រូវពិតប្រាកដ

- លិខិត ឬកិច្ចសន្យាដែលជាលិខិតយថាភូតក្លាយជាលិខិតសាធារណៈ ដែលត្រូវបានធានាពីភាពត្រឹមត្រូវពិតប្រាកដ ដែលអាជ្ញាធរពាក់ព័ន្ធតុលាការត្រូវតែជឿជាក់និងទទួលស្គាល់

- ក្រៅពីលិខិតរបស់ស្ថាប័នជម្រះក្តី ឬអាជ្ញាធារមានសមត្ថកិច្ចមានតែលិខិតដែលធ្វើឡើងដោយសារការីដែលមានប្រថាប់ត្រា និង​ចុះហត្ថលេខាសារការីប៉ុណ្ណោះ ដែលមានគុណសម្បត្តិជាលិខិតយថាភូត

  • មានអានុភាពអនុវត្តដោយបង្ខំ

- លិខិតយថាភូតមានតម្លៃស្មើនឹងសាលក្រមស្ថាពររបស់តុលាការ

- ប្រសិនបើកូនបំណុលមិនអនុវត្តកាតព្វកិច្ចសន្យា ម្ចាស់បំណុលអាចអនុវត្តដោយបង្ខំលើទ្រព្យសម្បត្តិរបស់កូនបំណុលភ្លាម ដោយមិនឆ្លងកាត់នីតិវិធីអង្គសេចក្តីនៅតុលាការនោះទេ ។

៥- កិច្ចសន្យាដែលចាំបាច់ត្រូវធ្វើជាលិខិតយថាភូតមានដូចជា ៖

  • លក្ខខណ្ឌតតាំងនៃអនុប្បទានសិទ្ធិលើបំណុល
  • កិច្ចសន្យាដែលមានកម្មវត្ថុ ជាការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុ ឧទាហរណ៍ កិច្ចសន្យាទិញ-លក់អចលនវត្ថុ
  • កិច្ចសន្យាបង្កើតសិទ្ធិលើកាបញ្ជាំអចលនវត្ថុ
  • កិច្ចសន្យាបង្កើតហ៊ីប៉ូតែក
  • ការចាត់ចែងហ៊ីប៉ូតែក
  • កិច្ចព្រមព្រៀងបែងចែកមតក
  • មតកសាសន៍ជាលិខិតយថាភូត
  • មតកសាសន៍ដោយលិខិតសម្ងាត់ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login