Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-04 09:14

សោហ៊ុយសម្រាប់ការអនុវត្តជាបន្ទុករបស់កូនបំណុលនៃការអនុវត្ត (ក្រមនីតិ/ណី មាត្រា ៣៧៦ កថា.១)។ ប៉ុន្តែ នីតិវិធីអនុវត្តដោយបង្ខំមិនអាចបន្តទៅមុខទៀតបានទេ ប្រសិនបើសោហ៊ុយសម្រាប់ការអនុវត្តមិនត្រូវបានបង់ ដូច្នេះជាដំបូង ម្ចាស់បំណុលនៃការអនុវត្តត្រូវបង់សោហ៊ុយសម្រាប់ការអនុវត្តជាមុនសិន បន្ទាប់មកម្ចាស់បំណុលនៃការអនុវត្តនឹងទទួលបានសោហ៊ុយសម្រាប់ការអនុវត្តមកវិញពីកូនបំណុលនៃការអនុវត្ត ។ សោហ៊ុយសម្រាប់ការអនុវត្ត គឺជាសោហ៊ុយដែលចំណាយនៅពេលដែលក្រឡាបញ្ជីធ្វើការបញ្ជូនតាមរយៈប្រៃសណីយ៍ជាអាទិ៍ ហើយបូករួមជាមួយនឹងសោហ៊ុយដែលចំណាយ នៅពេលក្រឡាបញ្ជីធ្វើការផ្ទុកផ្ដាក់ឲ្យចុះបញ្ជីទៅរដ្ឋបាលសុរិយោដី។ ដោយសារតែសោហ៊ុយទាំងនេះ គឺជាការចំណាយដែលបានមកពីការបង់សោហ៊ុយជាមុនរបស់ម្ចាស់បំណុលនៃការអនុវត្ត ដូច្នេះតុលាការអនុវត្តដាច់ខាតត្រូវតែឲ្យម្ចាស់បំណុលនៃការអនុវត្តបង់សោហ៊ុយជាមុន ។ ប្រសិនបើប្រាក់នៃការបង់សោហ៊ុយជាមុនមិនគ្រប់គ្រាន់ តុលាការអនុវត្តអាចបង្គាប់ឲ្យម្ចាស់បំណុលនៃការអនុវត្តបង់ប្រាក់ដែលជាសោហ៊ុយជាមុននោះបន្ថែមទៀតបាន (ក្រមនីតិវិធី/ណី មាត្រា ៣៧៥ កថាទី ១ វាក្យខណ្ឌទី ២ )។ នៅពេលបន្តនីតិវិធីលក់ដោយបង្ខំរហូតដល់នីតិវិធីចែកចំណែកម្ចាស់បំណុលនៃការអនុវត្តនឹងទទួលបានសោហ៊ុយសម្រាប់ការអនុវត្តពីការចែកចំណែកមកវិញ (ក្រមនីតិ/ណី មាត្រា ៣៧៦ កថា.ទី២, មាត្រា ៤៩០ កថា.៤) ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login