Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-07 08:59

ទោះបីជាមិនបានផ្តល់លិខិតគណនាក៏ដោយវាមិនមានន័យថា ម្ចាស់បំណុលនោះបាត់បង់នូវលក្ខណៈសម្បត្តិក្នុងការទទួលការចែកចំណែកនោះទេ ។ ហេតុនេះ តុលាការអនុវត្តត្រូវតែអនុវត្តការចែកចំណែកទៅឲ្យម្ចាស់បំណុលនោះដូចធម្មតា។ ដោយសារតែម្ចាស់បំណុលមិនបានផ្តល់លិខិតគណនា ហេតុនេះ តុលាការអនុវត្តត្រូវមើលឯកសារដែលមានស្រាប់ (ឯកសារចម្លងយថាភូតនៃសៀវភៅចុះបញ្ជីអចលនវត្ថុ លិខិតទាមទារឲ្យចកចំណែកដែលបញ្ញត្តនៅក្នុងមាត្រា ៤២៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី របាយការណ៍អំពីសិទ្ធិលើបំណុលដែលបញ្ញត្ត នៅក្នុងមាត្រា ៤២៣ នៃក្រមនីតិវិធីរដ្ឋប្បវេណី ជាដើម) ហើយធ្វើការគណនាទឹកប្រាក់នៃសិទ្ធិលើបំណុលរបស់ម្ចាស់បំណុលនោះដោយខ្លួនឯង។ ម្យ៉ាងទៀត ទោះបីជា ម្ចាស់បំណុលបានផ្តល់លិខិតគណនានៅក្រោយរយៈពេល ១ សប្តាហ៍ក៏ដោយ ក៏តុលាការអនុវត្តត្រូវទទួលយកឯកសារនោះមកប្រើប្រាស់ ព្រោះលិខិតគណនានោះមានអត្ថប្រយោជន៍ក្នុងការប្រើសម្រាប់ឲ្យតុលាការអនុវត្តបង្កើតសេចក្តីព្រាងដើមនៃតារាងចែកចំណែក។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login