Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-07 08:54

តុលាការអនុវត្ដនឹងចេញដីកាសម្រេចមិនអនុញ្ញាតឲ្យលក់ ដោយធ្វើការវិនិច្ឆ័យថា មាន ឬ គ្មាន ហេតុនៅក្នុងក្រមនីតិវិធីរដ្ឋប្បវេណី មាត្រា ៤៤២ កថាខណ្ឌទី ២ ទោះជាក្នុងចំណោមហេតុទាំងនេះ មានហេតុតែមួយត្រូវបានទទួលស្គាល់ក៏ដោយ។ ផ្ទុយទៅវិញ ប្រសិនបើក្នុងចំណោមហេតុទាំងនេះ គ្មានហេតុណាមួយត្រូវបានទទួលស្គាល់ទេ នោះតុលាការអនុវត្ដនឹងចេញដីកាសម្រេចអនុញ្ញាតឲ្យលក់។ ក្នុងករណីណាមួយក៏ដោយ នៅពេលចេញដីកាសម្រេច នោះចៅក្រមត្រូវចុះហត្ថលេខាលើដីកាសម្រេចនោះ (ក្រមនីតិ/ណី មាត្រា ៣៣៥, មាត្រា ២១៣ កថា, ២)។ តុលាការអនុវត្តធ្វើការទាញហេតុផលផ្ទាល់មាត់ក៏បាន ឬមិនធ្វើការទាញហេតុផលផ្ទាល់មាត់ក៏បាន (ក្រម នីតិ/ណី មាត្រា ៣៣៥, មាត្រា ១១៤ កថា.១ វាក្យខណ្ឌទី ២)។ ប្រសិនបើ ធ្វើការទាញហេតុផលផ្ទាល់មាត់នោះ ជាគោលការណ៍ តុលាការអនុវត្តត្រូវធ្វើឡើងនៅសាលសវនាការជាសាធារណៈ (ក្រមនីតិ/ណី មាត្រា ៣៣៥, មាត្រា ១១៥ កថា. ២)។ ក្នុងករណីដែលមិនធ្វើការទាញហេតុផលផ្ទាល់មាត់ តុលាការអនុវត្តមិនចាំបាច់ធ្វើឡើងនៅសាលសវនាការជាសាធារណៈទេ ។ ប៉ុន្តែ តុលាការអនុវត្តមិនអាចគ្រាន់តែធ្វើការពិនិត្យឯកសារប៉ុណ្ណោះទេ គឺចាំបាច់ត្រូវបើកកាលបរិច្ឆេទដើម្បីចេញដីកាសម្រេចការលក់។ ការបើកកាលបរិច្ឆេទនេះ មិនចាំបាច់ធ្វើជាសាធារណៈទេ ប៉ុន្តែត្រូវផ្តល់ឱកាសឲ្យជនដែលពាក់ព័ន្ធផលប្រយោជន៍ថ្លែងយោបល់ (ក្រមនីតិ/ណី មាត្រា ៤៤០ កថា. ២ , មាត្រា ៤៤១)។ ក្នុងករណីដែលមិនធ្វើការទាញហេតុផលផ្ទាល់មាត់ តុលាការអនុវត្តអាចធ្វើការប្រមូលភស្តុតាងបាន ដោយសាកសួរភាគីនិងជនដែលពាក់ព័ន្ធ ( ក្រមនីតិ/ណី មាត្រា ៣៣៥, មាត្រា១១៤ កថា. ២, មាត្រា ៣៣៧ កថា. ២) ព្រមទាំងស្នើសុំព័ត៌មានពីស្ថាប័នមានសមត្ថកិច្ច (ក្រមនីតិ/ណី មាត្រា ៣៤២)។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login