Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
គណនេយ្យ
2019-04-26 16:07

រំលស់ គឺការដាក់តម្លៃនៃអចលនទ្រព្យទៅជាចំណាយក្នុងអំឡុងមួយដែលបានទទួលសេវាពីទ្រព្យនេះ ។ មានរបៀបច្រើនគណនារំលស់ ។

  • របៀបបន្ទាត់ត្រង់

រំលស់ប្រចាំឆ្នាំ ស្មើតម្លៃដកកាកសំណល់ចែកនឹងចំនួនឆ្នាំដែលអាចប្រើបាន

  • របៀបឯកតាលទ្ធផល

គេអាចគិតរំលស់ឡានដោយយកចំនួនគីឡូជាគោល ។

រំលស់ ស្មើតម្លៃដកកាកសំណល់ចែកនឹងចំនួនឯកតាប្រមើលនៃលទ្ធផល

  • របៀបរំលស់ស្ទុះ

ពាក្យរំលស់ស្ទុះមានន័យថាការទទួលស្គាល់ចំនួនធំនៃរំលស់នៅឆ្នាំដំបូង ហើយបន្ថយនៅឆ្នាំបន្ទាប់ ។

  • របៀបសមតុល្យថយចុះ

របៀបរំលស់ស្ទុះមួយបែបមានឈ្មោះថាសមតុល្យថយចុះពាក់កណ្តាល ។ តាមរបៀបនេះ​ គឺយកអាត្រានៃរំលស់តាមរបៀបបន្ទាត់ត្រង់មកគុណនឹង ២ ។ តាមរបៀបបន្ទាត់ត្រង់អត្រានៃរំលស់ក្នុង ១ឆ្នាំគឺ ២៥%​ ដូច្នេះគេត្រូវគុណ ៥០%​ទៅនឹងតម្លៃកត់ត្រា ។

គួរកត់សម្គាល់ថារបៀបនេះផ្តល់តម្លៃកាកសំណល់ដោយស្វ័យប្រវត្តិ ។ តែទោះជាយ៉ាងណាក៏ដោយបើកាកសំណល់មានតម្លៃធំ គេត្រូវឈប់ត្រឹមចំណុចនេះ ។

  • របៀបបូកខ្ទង់ឆ្នាំ

នេះគឺជារបៀបមួយទៀតដែលគេដាក់ចំណែកដ៏ធំនៃទ្រព្យនៅឆ្នាំដំបូង ។ អត្រានៃរំលស់គឺជាប្រភាគមួយដែលមានភាគយកស្មើនឹងចំនួនដែលនៅប្រើបាន ។ ឯកភាគបែងវិញនោះគឺ 1+2+.......+n = (n/2)x(n+1) ដែល​ n ជាចំនួនឆ្នាំដែលអាចប្រើបាន​ ។

  • រំលស់សម្រាប់ប្រភាគនៃអំឡុង

បើគេទិញទ្រព្យនៅពាក់កណ្តាលការិយបរិច្ឆេទ គេមិនត្រូវគិតរំលស់រហូតដល់អាទិត្យ ឬថ្ងៃនោះទេ ។ ឧទាហរណ៍ បើគេទិញនៅថ្ងៃទី ១២ ខែ កក្កដា គេគិតរំលស់ ៦ ខែក្នុងឆ្នាំនេះតែបើគេទិញនៅថ្ងៃទី ១៦ វិញ គេគិតរំលស់តែ ៥​ ខែទេ ។

ជួនកាលគេប្រើរបៀបមួយទៀតដែលគេឲ្យឈ្មោះថាអំឡុងកន្លះឆ្នាំ ។ តាមរបៀបនេះបើគេទិញមុនខែកក្កដា គេគិតរំលស់សម្រាប់ឆ្នាំនេះ តែបើគេទិញក្នុងខែ កក្កដា ឬក្រោយគមិនត្រូវគិតរំលស់សម្រាប់ឆ្នាំនេះទេ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login