Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
SpecialExams
2018-02-20 09:16

ដើម្បីសម្រេចបាននូវសកម្មភាពអាទិភាព ក្រសួងបានដាក់ចេញនូវវិធានការ និងសកម្មភាព ដូចខាងក្រោម៖

  • ពង្រឹងគណៈកម្មការដោះសម្រាប់ដោះស្រាយបញ្ហកូដកម្ម-បាតុកម្ម គ្រប់មុខសញ្ញា គ្រប់ជាន់ថ្នាក់។ ពង្រឹងលេខាធិការធ្ធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហកូដកម្ម-បាតុកម្ម ដើម្បីប្រចាំការ ត្រៀមខ្លួនចូលដោះស្រាយនិងផ្សះផ្សារវិវាទ នៅរៀងរាល់ពេលម៉ោងធ្វើការងាររបស់បងប្អូនកម្មករនិយោជិត និងបង្កើតឱ្យមានវេលាប្រចាំការពេលយប់ទៅតាមតម្រូវការសង្គមសេដ្ឋកិច្ច និងពេលវេលាសមស្របណាមួយ។
  • ពង្រឹងក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ (ក្រុមការងារទី៨) នៃគណៈកម្មាធិការដឹងនាំការងារ ដើម្បីអភិវឌ្ឃវិស័យឯកជន ជាយន្តការសម្របសម្រួលពហុភាគីជាមួយដៃគួពាក់ព័ន្ធ ដោះស្រាយបញ្ហាទាក់ទងទៅនឹងទំនាក់ទំនងវិជ្ជាជីវៈ។
  • ពង្រឹងគណៈកម្មាធិការប្រឹក្សាការងារ បង្កើនប្រសិទ្ធភាព នៃការពិភាក្សាយោបល់អំពីលក្ខខណ្ឌការងារស្របតាមបទបញ្ញតិ្តនៃច្បាប់ស្តីពីការងារ។ រៀបចំនិងអនុវត្តបទបញ្ញាផ្ទៃក្នុងតាមគោលការណ៍ប្រជាធិបតេយ្យ និងបទបដ្ឋានអន្តរជាតិ។
  • សហការជាមួយក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំច្បាប់ស្តីពីតុលាការការងារ
  • បង្កើតឱ្យមានបណ្តាយទូរស័ព្ទបន្ទាន់ ដើម្បីផ្តល់ប្រឹក្សាផ្នែកច្បាប់កម្រិតបឋម ដល់កម្មករនយោជិតសហគ្រាស គ្រឹះស្ថានដែលមានវិវាទ។
  • ពង្រឹងយន្តការដោះស្រាយវិវាទការងាររួមតាំងពីពេលចាប់ផ្តើមមានវិវាទ រហូតដល់ករណីវិវាទត្រូវបានប្តឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្តល
  • គាំទ្រឱ្យមានមូលនិធិសម្រាប់ដំណើរការបន្ត និងរក្សានិរន្តភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល៊
  • ពង្រឹងយន្តការដោះស្រាយវិវាទបុគ្គល តាំងពីពេលចាប់ផ្តើមមានវិវាទរហូតដល់ភាគីដើមបណ្តឹងធ្វើពាក្យបណ្តឹងបន្តទៅតុលាការមានសមត្ថកិច្ច។
  • សហការជាមួយស្ថាប័នពពាក់ព័ន្ធ ជំរុញការបង្កើតយន្តការធានារ៉ាប់រងផលប្រយោជន៍និយោជិតនៅពេលរោងចក្រក្ស័យធន។
  • ពង្រឹងក្រុមប្រឹក្សាអាជ្ញកណ្តាល ដើម្បីបង្កើនប្រសិទ្ធភាពដោះស្រាយវិវាទការងារ​និងពង្រីកសាខាក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅតាមតំបន់ និងរៀបចំឱ្យមានក្រុមអាជ្ញាកណ្តលចល័ត ដើម្បីដោះស្រាយវិវាទឱ្យទាន់ពេលវេលា។
  • រៀបចំ និងពង្រឹងយន្តការតាមដានប្រមូលព័ត៍មាន លើវិធានការធទប់ស្កាត់ ពន្យល់ដល់ភាគីពាក់ព័ន្ធនឹងវិវាទ្យឱ្យយល់ពីអត្ថប្រយោជន៍នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
  • ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
  • បណ្តុះបណ្តាលគ្រូបង្កោលផ្នែកដោះស្រាយវិវាទការងារ​ ដើម្បីធ្វើការបណ្តុះបណ្តាលដល់មន្រ្តីដោះស្រាយវិវាទការងារ អង្គការវិជ្ជាជីវៈ
  •   សហគ្រាស និងអង្គការជាតិ​ ឱ្យបានយល់ដឹងច្បាប់ស្តីពីការងារនិងបទប្បញ្ញតិ្តពាក់ព័ន្ធ។
  • សហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីរៀបចំឱ្យមានសិក្ខាសាលាស្តីពីការដោះស្រាយវិវាទការងារ យ៉ាងតិចចំនួន ២ដងក្នុង១ឆ្នាំ សំដៅបង្កើនការយល់ដឹងពីសិទ្ធិសេរីភាពសហជីព និងអង្គការវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃការរក្សាបាននូវភាពសុខដុមនានៃទំនាក់ទំនងវិជ្ជាជីវៈ ដោយឈរលើគោលការណ៍សំវាទសង្គមដោយសន្តិវិធី (Peaceful Social Dialogue)។
  • ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិជាពិសេសជាមួយអង្គការអន្តរជាតិខាងការងារក្នុងការពង្រឹង និងកសាងសមត្ថភាពរបស់មន្ត្រីដោះស្រាយវិវាទការងារ ជាពិសេសមន្ត្រិជំនាញនៅតាមមន្ទីររាជធានី ខេត្ត។
  • រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមបែបព័ត៍មានវិទ្យាដែលអាចផ្លាស់ប្តូរជាមួយនឹងប្រព័ន្ធទិន្នន័យគ្រប់គ្រងរបស់អធិការការងារ ដើម្បីគ្រប់គ្រងស្ថិតិស្តីពីស្ថានភាពអង្គការវិជ្ជាជីវៈ ករណីវិវាទការងារ និងករណីកូដកម្ម។ល។
  • រៀបចំលិខិតបទដ្ឋាននានា ដើម្បីបំរើឱ្យការងារដោះស្រាយបញ្ហា្កកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញានៃ គ.ក.ប គ្រប់ជាន់ថ្នាក់។
  • ចូលរួមអន្តរាគមន៍ក្នុងការដោះស្រាយករណីរោងចក្រក្ស័យធនជាយថាហេតុនិងករណីហានិភ័យផ្សេងៗនិងចូលរួមដោះស្រាយថវិការសម្រាប់ប្រាក់ឈ្នូល និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោកជិតតាមរោងចក្រសហគ្រាស។
  • បន្តសិក្សាលទ្ធភាពផ្តល់សច្ចាប័នបណ្តាអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ ដែលត្រូវបានផ្តល់សច្ចាប័នរួចដោយបណ្តាប្រទេសនៅក្នុងតំបន់។
  • រៀបចំក្រុមការងារតាមដាន ត្រូតពិនិត្យ​ វាយតម្លៃ ផែនការសកម្មភាពនៃកម្មវិធីនេះ ដើម្បីកំណត់នូវសូចនាករវាស់នូវសមិទ្ធផលប្រចាំឆ្នាំ និងកំណត់ផែនការសកម្មភាពប្រចាំឆ្នាំ តាមរយៈកំណត់ឱ្យមានរបាយការណ៍ និងស្ថិតិប្រចាំឆ្នាំ ដោយមានបញ្ជាក់ពីការវិវត្ត នៃសូចនាករនីមួយៗ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login