ដើម្បីឆ្លាយតបតម្រូវការជំនាញនៅក្នុងវិស័យនានា ដែលមានការវិនិយោគខ្នាតធំ នាពេលបច្ចុប្បន្ន និងទៅអនាគត ទាមទារឱ្យមានការបង្កើតយន្តការសម្រាប់ឱ្យកម្លាំងពលកម្ម មានឱកាសទទួលបានជំនាញពាក់ព័ន្ធនឹងការងារដោយមានការចូលរួមគាំទ្រពីនិយោជក ត្រូវមានវិធានការដូចខាងក្រោម៖
- រៀបចំអភិក្រមតាមវិស័យសម្រាប់កម្មវិធីអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីផ្តល់ជំនាញកម្រិតខ្ពស់ក្នុងវិស័យអាទិភាព។
- ពង្រឹងពង្រីកទំនាក់ទំនងរវាងអ្នកផ្តល់សេវាអប់រំនិងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាមួយនឹងវិស័យឯកជនដើម្បីកាត់បន្ថយគម្លាតតម្រូវការជំនាញ
- ជំរុញនិងលើកទឹកចិត្តដល់ការសិក្សាតាមរយៈការធ្វើការងារ ការហាត់ការ និងការហ្វឹកហ្វឺនកូនជាង
- ពង្រឹងនិងបន្តអភិវឌ្ឃយន្តការដែលមានស្រាប់ និងបង្កើតយន្តការថ្មី ដើម្បីឱ្យមានកិច្ចសន្ទនាជាទៀងទាត់និងល្អប្រសើរក្នុងចំណោមភាគីពាក់ព័ន្ធ។
- ជំរុញនឹងលើកទឹកចិត្តវិស័យឯកជនឱ្យដើរតួនាទីសកម្មក្នុងការផ្តល់ប្រឹក្សាយោបល់ផ្នែកគោលនយោបាយ ការអភិវឌ្ឃជំនាញ ការផ្តល់ការបណ្តុះបណ្តាលជំនាញ និងការចូលរួមវិភាគទាន ហិរញ្ញវត្ថុ
- បង្កើតកម្មវិធីទទួលស្គាល់ជំនាញទៅវិញទៅមកក្នុងក្របខណ្ឌអាស៊ាន
- ស្រាវជ្រាវនិងអភិវឌ្ឃបច្ចេកវិទ្យាថ្មីៗ
- ត្រូតពិនិត្យ តាមដាន និងវាយតម្លៃទៅលើភាពឆ្លើយតប នៃការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ