Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-09 01:32

ឥរិយាបថអ្នកប្រើប្រាស់មាន២គឺៈ

  • អ្នកប្រើប្រាស់ចុងក្រោយៈ ជាមនុស្សជាច្រើនមើលឃើញថាអ្នកប្រើប្រាស់ចុងក្រោយ គឺជាអ្នកដេលចូលទៅក្នុងហាងលក់រាយ ទិញផលិតផលនិងយកវាមកផ្ទះហើយប្រើប្រាស់វា ។ ឧទាហរណ៍ អ្នកទិញសៀវភៅសរសេរមួយក្បាលយកវាទៅសាលានិងប្រើប្រាស់វាកត់ត្រាមុខវិជ្ជាណានោះអ្នកគឺជាអ្នកប្រើប្រាស់ចុងក្រោយ ។ អ្នកប្រើប្រាស់ចុងក្រោយទិញផលិតផល ឬសេវាកម្មសំរាប់ប្រើប្រាស់ជាលក្ខណៈបុគ្គល ។
  • អ្នកប្រើប្រាស់អាជីវកម្មៈ លក្ខណៈវិនិច្ឆ័យមួយទៀតនៃអ្នកប្រើប្រាស់ ត្រូវបានហៅថាអ្នកប្រើប្រាស់អាជីវកម្មអ្នកប្រើប្រាស់អាជីវកម្មទិញទំនិញ ឬសេវាកម្មដើម្បីផលិតនិងលក់ឬសំរាប់លក់ទៅវិញ ។ ឧទាហរណ៍ អ្នកប្រើប្រាស់អាជីវកម្មជាអ្កនកផលិតសៀវភៅសរសេរ ផលិតករទិញក្រដាស់ កាវ និងវត្ថុធាតុដើម ដទៃទៀតដើម្បីផលិតសៀវភៅសរសេរ ។ ក្នុងករណីនីមួយៗ ពេលផលិតករទិញសំភារៈដើម្បីផលិតនិងខ្ចប់សៀវភៅ គេគឺជាអ្នកប្រើប្រាស់អាជីវកម្ម ។ អ្នកផលិតសៀវភៅក៏ទិញផងដែរនូវសេវាសុវត្ថិភាព សេវាបោសសំអាត កុំព្យូទ័រ សង្ហារឹម និងរបស់ដទៃទៀតដែលគេត្រូវការសំរាប់អាជីវកម្មដែលត្រូវប្រើក្នុងប្រតិបត្តិការប្រចាំថ្ងៃ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login