Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-09 01:33

ឋានានុក្រមនៃតំរូវការរបស់លោកម៉ាស្លូ គឺៈ

          លោក Abraham Maslow ជាអ្នកស្រាវជ្រាវបូរាណអំពីទ្រឹស្តីនៃកំលាំងជំរុញ បានជួបអ្នកម៉ាឃីតធីងក្នុងការសិក្សាអំពីតំរូវការរបស់អ្នកប្រើប្រាស់ដ៏ច្រើនសន្ធឹកសន្ធាប់ណាស់  ។ លោកម៉ា ស្លូ អ្នកចិត្តវិទូបានមើលឃើញច្បាស់នូវប្រាំផ្នែកនៃតំរូវការដែលមនុស្សមាន ។ ទំាងនោះគឺ តំរូវសេរីរៈ សន្តិសុខ សង្គម សេចក្តីគោរព និងភាពពិតផ្ទាល់ខ្លួន ។

          លោកម៉ាស្លូបានបញ្ជាក់ថា ក្រុមនៃតំរូវការទាំងនេះត្រូវបានបំពេញតាមឋានានុក្រមហើយ តំរូវការរបស់មនុស្សផ្លាស់ប្តូរនៅពេលគេបានបំពេញតំរូវការនៅកំរិតនីមួយៗហើយ ។ មនុស្សគ្រប់រូបត្រូវតែបំពេញតំរូវការសេរីរៈ ដោយជៀសមិនរួច ។ យើងត្រូវបរិភោគ គេង និងដកដង្ហើមដើម្បីរស់ ។ ក្រោយពេលតំរូវការនេះត្រូវបានបំពេញជាទូទៅហើយ មនុស្សអាចចាប់ផ្តើមបំពេញតំរូវការសន្តិសុខ វាមានសារៈសំខាន់នូវតំរូវការនេះក្រោយពេលអ្នកបំពេញតំរូវសេរីរៈរួចហើយ ។ ឈានទៅមួយកំរិតទៀត ដែលខ្ពស់ជាងនេះគឹរំរូវការសង្គមវាពិតជាមានសារៈសំខាន់ ប៉ុន្តែទាល់តែក្រោយដែលតំរូវការសរីរៈ និង សន្តិសុខត្រូវបានបំពេញរួច ។ តំរូវការសេចក្តីគោរព ត្រូវបានបំពេញដោយការទទួលការគោរពនិង ការទទួលស្គាល់ពីអ្នកដទៃ ។តំរូវការភាពពិតផ្ទាល់ខ្លួន ពាក់ព័ន្ធដល់ការរីកចំរើននៃបញ្ញា  ប្រឌិតញ្ញាណ  និងការសំរេចផលអ្វីមួយ ។ អ្នកម៉ាឃីតធីងត្រូវកត់សំគាល់ថា រាល់មនុស្សតែងតែស្ថិតនៅក្នុងកំរិតរំរូវការផ្សេងៗគ្នាជានិច្ច ។

ឋានានុក្រមនៃតំរូវការរបស់លោកម៉ាស្លូៈ

  • តំរូវការភាព ពិតនៃខ្លួនឯង ផ្អែកលើភាពពិតនៃសក្តានុពលខ្លួនឯង
  • តំរូវការសេចក្តីគោរព ការគោរព ការទទួលស្គាល់
  • តំរូវការសង្គម មិត្តភក្តិ ស្នេហា ភាពជាកម្មសិទ្ធិ
  • តំរូវការសន្តិសុខ សុវត្ថិភាពរូបសាស្រ្ត សុវត្ថិភាពសេដ្ឋកិច្ច
  • តំរូវុំការសេរីរៈ ចំណីអាហារ ដេក ទឹក ជំរក ខ្យល់ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login