2019-10-09 09:04
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មាត្រា ២៧ នៃរដ្ឋធម្មនុញ្ញ ចែងថា “ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស។" តាមធម្មតាស្រុកណាក៏ដោយ គឺប្រមុខរដ្ឋតែងមានសិទ្ធិលើកលែងទោស ឬបន្ធូរបន្ថយទោស ប៉ុន្តែការលើកលែង ឬបន្ធូរបន្ថយទោសនេះអនុវត្តតាមច្បាប់ ពុំមែនចេះតែធ្វើបាននោះទេ ។ ជាគោលការណ៍ គឺមេគុកនោះនឹងធ្វើរបាយការណ៍ពីរយៈពេលជាប់ទោស និងការកែប្រែខ្លួនមុនពេលមានការលើកលែងទោស ឬបន្ធូរបន្ថយទោសដល់នរណាម្នាក់ ហើយផ្ញើមកថ្នាក់លើតាមឋានានុក្រម មុនពេលថ្វាយដល់ព្រះមហាក្សត្រ ដើម្បីលើកលែង ឬបន្ធូរបន្ថយទោសនេះ គឺត្រូវមាននីតិវិធីត្រឹមត្រូវស្របតាមច្បាប់ ។